លោកស្រីបន្ថែមថា ការបរិច្ចាគនាពេលនេះ នឹងផ្តល់ជាកម្លាំងចិត្ត ដល់ក្រុមគ្រូពេទ្យ ដើម្បីតស៊ូតតាំងក្នុងសមរភូមិ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
លោក វេជ្ជបណ្ឌិត លី សុវណ្ណា ប្រធានមន្ទីរពេទ្យបង្អែក អង្គស្នួល ក៏បានប្រគល់លិខិតថ្លែងអំណរគុណ ជូនដល់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានជួយសម្រាល ការលំបាករបស់ក្រុមគ្រូពេទ្យ។
សូមបញ្ជាក់ថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា ស្រាបៀរ គូដូ ភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា ដែលសុទ្ធតែជាផលិតផល ទទួលបានការគាំទ្រនៅលើទីផ្សារខ្លាំងនៅកម្ពុជា៕

