ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈរដ្ឋលេខាធិការ និងជាប្រធានអនុគណកម្មការ ហេង សួរ បានថ្លែងអំអរគុណដល់ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារឯក ទេស វីង និងភរិយា ម៉ៅ ចំណាន ដែលបានឧបត្ថម្ភថវិកាចំនួន ៦០លានរៀល ដើម្បីចូលរួមការងារប្រយុទ្ធប្រឆាំងនិងជំងឺកូ វីដ១៩ ជូនបងប្អូនកម្មករនិយោជិត។
រដ្ឋលេខាធិការ ហេង សួរ បញ្ជាក់ក្នុងលិខិតនោះថា”ជាថ្មីម្តងទៀត ខ្ញុំសូមសម្តែងនូវកាកោតសរសើរទឹកចិត្ត ដោយស្មោះចំពោះទឹកចិត្តដ៏សប្បុរសធម៌ និងមនសិការស្នេហាជាតិរបស់ អ្នកឧកឧកញ៉ា និងលោកជំទាវ ដែលតែងតែជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាលគ្រប់កាលទេស:និងទាន់ពេលវេលា”។
សម្រាប់អ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា” ខ្ញុំសូមសម្តែងការគាំ ទ្រយ៉ាងពេញទំហឹង និងកោតសរសើរក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ សម្រាប់កម្មករ និយោជិត។ខ្ញុំ និងភរិយាខ្ញុំ ចំណាន ពិតជាមានកិត្តិយសដែលបានបរិច្ចាគថវិកា៦០លាន រៀល សម្រាប់យុទ្ធនាការដ៏មានអត្ថន័យនេះ”។
អ្នកឧកឧកញ៉ាលើកឡើងថា យើងទាំងពីរ មានសេចក្តីសោមនស្សក្រៃលែងដែលបានបំពេញភារកិច្ចរួមចំណែកដល់ផែនការនៃការចាក់ថ្នាំបង្ការកូវីដ-១៩ របស់រាជរដ្ឋាភិបាលនិងចូលរួមរក្សាប្រទេ សកម្ពុជាយើងឲ្យរួចផុតពីជំងឺរាតត្បាតនេះ។
អ្នកមានបន្ថែមថា”យើងខ្ញុំសង្ឃឹមថា ថវិកាស្ដួចស្ដើងនេះនឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជាតិយើង ក្នុងការផ្ដល់វ៉ាក់សាំងបង្ការដល់បងប្អូនកម្មករ និយោជិតរោងចក្រ ដែលជាក្រុមប្រឈមខ្លាំងនឹងការចម្លង ដើម្បីការពារពួកគាត់ឲ្យមានសុវត្ថិភាព ខណៈពេលដែលប្រទេសកម្ពុជាយើងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឆ្ពោះទៅរកការបញ្ចប់នូវជំងឺរាតត្បាតដ៏សាហាវនេះ”។