ទស្សន: ដោយៈ លោក តាន់ វុទ្ធា អ្នកវិភាគសម័យថ្មី”ឥណ្ឌាពិបាកបំបែកក្រទ្បាអុកចិនណាស់ ក្នុងភូមិសាស្រ្តនយោបាយអាស៊ីខាងត្បូង”។
“String of Pearls” គឺជាយុទ្ធសាស្រ្តផ្លូវសមុទ្ររបស់ចិន ក្នុងភូមិសាស្រ្តនយោបាយតំបន់មហាសមុទ្រឥណ្ឌា ដែលចិនប្រើដើម្បីទ្បោមព័ទ្ធឥណ្ឌា ទាំងពាណិជ្ជកម្ម និងយោធាតាមផ្លូវសមុទ្រ។
នេះមិនមែនជារឿងចៃដន្យ ឬស្រមើស្រមៃទ្បើយ តែចិនបាន សាង សង់រួចហើយ នូវកំពង់ផែយុទ្ធសាស្រ្តរបស់ខ្លួន ដើម្បីទ្បោមព័ទ្ធឥណ្ឌា មិនអោយរើខ្លួនរួច ដោយផ្តើមចេញពីអាស៊ីខាងត្បូងរហូតដល់តំបន់អាហ្រ្វិក។
ចិនបានសង់កំពង់ផែ Chittagong ក្នុងប្រទេស Banglade sh, កំពង់ផែ Gwadar ក្នុងប្រទេស Pakistan, និងកំពង់ផែ Hambantota ក្នុងប្រទេស Sri Lanka ដើម្បី ទ្បោមព័ទ្ធឥណ្ឌា។ ក្រៅពីនោះក៏មានដែរប្រទេសកោះ Mald ives, Seychelles និងភូមា ដែលបានអនុញ្ញាតអោយចិនសង់,កំពង់ផែយុទ្ធសាស្រ្ត។
ប្រទេសនៅជាប់ព្រំដែនឥណ្ឌា សុទ្ធតែស្អប់ឥណ្ឌា ដោយសារជម្លោះទឹកដី និងសាសនាជាមួយឥណ្ឌា ជាពិសេស គឺ Pakist an និង Bangladesh លើកលែងតែកូនប្រទេស Bhutan មួយគត់ ដែលជាមិត្តចាក់ទឹកមិនលិចរបស់ប្រទេសឥណ្ឌា។
ចិនបានខ្ចីដៃPakistan ជាមហាអំណាចនុយក្លេអ៊ែរក្នុងតំបន់ អោយបន្សាបកម្លាំងឥណ្ឌាបានជាច្រើនទសវត្សមកហើយ។
៩ មេសា ២០២១