ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ទៅកាន់ប្រទេសវៀតណាម ក្រុមហ៊ុនអាកាសចរណ៍របស់វៀតណាម បានចុះកិច្ចសន្យាទិញយន្តហោះ ប៊ូអ៊ីងរបស់អាមេរិក ក្នុងតម្លៃទឹកប្រាក់ប្រមាណ២១ពាន់លានដុល្លារ ។
ក្រុមហ៊ុនអាកាសចរណ៍វៀតណាមចំនួនពីរក្រុមហ៊ុន គឺក្រុមហ៊ុន Vietjet និងក្រុមហ៊ុន Bamboo Airways នឹងទិញយន្តហោះ ប៊ូអ៊ីង ៧៣៧ ចំនួន១០០គ្រឿង និងយន្តហោះប៊ូអ៊ីង ៧៨៧-៩ចំនួន១០គ្រឿងថែមទៀត ។
សូមបញ្ជាក់ថា ទីផ្សារអាកាសចរណ៍របស់ប្រទេសវៀតណាម បានលូតលាស់ខ្លាំងបំផុតនៅពេលបច្ចុប្បន្ននេះ ដែលកាលពីឆ្នាំ២០១២កន្លងទៅ ចំនួនអ្នកដំណើរបានកើនឡើងដល់២៥លាននាក់ ហើយនៅឆ្នាំ២០១៨ ចំនួនអ្នកដំណើរតាមផ្លូវអាកាសបានកើនឡើងដល់៦២លាននាក់ ក្នុងរយៈពេលមួយឆ្នាំ ៕