(5រាជធានីភ្នំពេញ)៖ អនុវត្តសេចក្តីណែនាំលេខ ០១ សណន របស់រាជរដ្ឋាភិបាល ក្រសួងពាណិជ្ជកម្មបានបន្តដាក់លក់ទំនិញជាគ្រឿងឧបភោគ បរិភោគមួយចំនួន ដែលជាតម្រូវការចាំបាច់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជូនប្រជាពលរដ្ឋដែលកំពុងជាប់ក្នុងបម្រាមបិទខ្ទប់របស់រាជរដ្ឋាភិបាល និងកំពុងខ្វះខាតស្បៀងអាហារ។
ការដាក់លក់នេះ ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនហ្រ្គីនត្រេដ និងចូលរួមសហការសម្របសម្រួលដោយអគ្គនាយកដ្ឋានក.ប.ប. និងបណ្តាអង្គភាពចំណុះទីស្តីការក្រសួងពាណិជ្ជកម្មផងដែរ។
ទំនិញដែលត្រូវបានយកទៅដាក់តាំងលក់នៅតាមបណ្តាស្តង់រួមមាន៖ អង្ករ ត្រីខកំប៉ុង មីកញ្ចប់ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ សាច់ជ្រូក សាច់គោ ត្រីងៀត និងបន្លែស្រស់មួយចំនួន។
ជាក់ស្តែង នៅថ្ងៃសៅរ៍ ទី២៤ ខែមេសា ឆ្នាំ២០២១ នេះ គោលដៅលក់គ្រឿងឧបភោគ បរិភោគដែលក្រសួងពាណិជ្ជកម្មបានរៀបចំឡើងចំនួន ១១ ទីតាំង រួមមាន៖
+ ខណ្ឌមានជ័យមាន៣ ទីតាំង៖
១. ទល់មុខស្ថានីយប្រេងឥន្ធនៈ PTT ភូមិស្ទឹងមានជ័យចាស់ សង្កាត់ស្ទឹងមានជ័យទី១
២. ទល់មុខសាលា CUS ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី១
៣. ទល់មុខកងរាជអាវុធហត្ថក្រុង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣
+ ខណ្ឌពោធិសែនជ័យមាន ៤ ទីតាំង៖
១. ទល់មុខ K-Mall ភូមិត្រំពាំងថ្លឹង២ សង្កាត់ចោមចៅ១
២. ទល់មុខផ្សារឯករាជ្យ ១ (ធនាគារកាណាឌីយ៉ា) ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១
៣. ទល់មុខផ្សារត្រពាំងថ្លឹង ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១
៤. ទល់មុខរោងចក្រ ហុងដាកម្ពុជា ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១
+ ខណ្ឌទួលគោក មាន១ ទីតាំង៖ គឺនៅលើផ្លូវ ៣៦៦ កែងផ្លូវ២៤៥ ភូមិ១២ សង្កាត់បឹងសាឡាង
+ ខណ្ឌសែនសុខ មាន៣ ទីតាំង៖
១. ទល់មុខផ្សារបឹងឈូក ភូមិគោកឃ្នាង សង្កាត់គោកឃ្លាង
២. ផ្លូវចូលទល់មុខហ្គ្រែនភ្នំពេញ ភូមិសំរោង សង្កាត់ឃ្មួញ
៣. មុខមជ្ឈមណ្ឌល Water Park ភូមិទឹកថ្លា សង្កាត់ទឹកថ្លា
ដូចនេះ ប្រសិនបើបងប្អូនប្រជាពលរដ្ឋដែលមានអាសយដ្ឋានរស់នៅក្នុងតំបន់ខាងលើ ហើយមានបំណងចង់ទិញផលិតផលជាគ្រឿងឧបភោគ បរិភោគ សូមស្វែងរកស្តង់របស់ក្រសួងពាណិជ្ជកម្មតាមគោលដៅចំនួន១១ទីតាំង ដូចបានជម្រាបជូនខាងលើ។
សម្រាប់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុង “តំបន់ក្រហម” សូមអនុវត្តតាមនីតិវិធីនៃការ ទិញ ដែលមានជម្រាបជូនក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដូចមានជូនភា្ជប់។
បងប្អូនប្រជាពលរដ្ឋអាចស្វែងរកទីតាំងទាំង ១១ ខាងលើ តាមរយៈតំណ Link ដូចខាងក្រោម :
google.com/maps/d/viewer?mid=1DJSyaU5F9RKEO4Q-cac9CjxMmY3en-Mm&hl=en