ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាតករដ្ឋមន្រ្តីនៃកម្ពុជា នៅយ ប់ថ្ងៃទី២៧ ខែមេសានេះ បានបញ្ជាឱ្យ បើកយុទ្ធនាការ ចាក់វ៉ាក់សាំង ជូនពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើង ទាំងអស់ នៅក្នុងតំបន់ក្រហម ។
តាមរយៈសារជាសំឡេង ជាង៤ នាទី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បញ្ជាក់ថា៖ «នៅពេលចាក់វ៉ាក់សាំង សូមកុំខ្វល់ថាប្រជាជន មកពីត្រង់ណាអី ឱ្យតែបងប្អូនយល់ព្រមចាក់ គឺចាក់ឱ្យតែម្តង ហើយចេញកាតឱ្យពួកគាត់ ព្រោះសុទ្ធតែប្រជាជនខ្មែរយើងដដែលទេ ប៉ុន្តែត្រូវមានសណ្តាប់ធ្នាប់ ដោយសារយើងខ្វះកន្លែង អញ្ចឹងយើងត្រូវឲ្យអាជ្ញាធរមូលដ្ឋានកំណត់ថា ថ្ងៃនេះ ភូមិនេះ ថ្ងៃនោះភូមិនោះ»។