លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារតាមដាន ត្រួតពិនិត្យការអនុវត្តសេចក្ដីសម្រេចរាជរដ្ឋាភិបាលស្ដីពីការហាមឃាត់ការធ្វើដំណើររវាងខេត្ត និងខេត្តតំណាងលោកអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការអនុវត្តសេចក្តីណែនាំលេខ ០២ សណន ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០ ២១របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។
កិច្ចប្រជុំបានពិភាក្សាលើគោលការណ៍នេះធ្វើឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ហើយគោលបំណង រៀបចំការយកវត្ថុវភាគសំណាករហ័សនៅដើមទីចំពោះអ្នកធ្វើដំណើរចូលមកខេត្ត តាម បណ្តោយផ្លូវជាតិលេខ១ ក្នុងស្រុកស្វាយជ្រំ និងផ្លូវជាតិលេខ១៣ នៅស្រុករមាសហែក ។
អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ត្រូវពង្រឹងការគ្រប់គ្រងអ្នកទើបមកដល់មូលដ្ឋានរបស់ខ្លួន ដោយពិនិត្យឯកសារពាក់ព័ន្ធចាំបាច់មួយចំនួន បើស្នាក់នៅរយ:ពេលខ្លីត្រូវធ្វើតេស្តរហ័ស បើស្នាក់នៅយូរ ត្រូវឲ្យធ្វើចត្តាឡីស័ក ។
ចំពោះមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្រូវរៀបចំផែនការគ្រប់គ្រងធនធានមនុស្ស សម្ភារ លេខទូរស័ព្ទក្រុមគ្រូពេទ្យ RRT និងរៀបចំកន្លែងយកសំណាករហ័ស ។
ជា រដ្ឋាប្រធានសាខាប្រចាំខេត្តស្វាយរៀង