ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកវរសេនីយ៍ឯកខៀវ វិចិត្រមេបញ្ជាការវរសេនាតូចលេខ ៦០៩និងកងកម្លាំងទទួលអំណោយពីប្រធានមន្ទីរពេទ្យបង្អែករមាសហែក

ខេត្តស្វាយរៀង: លោកវេជ្ជបណ្ឌិត​ ជៃ​ ចាន់ថន ប្រធានមន្ទីរពេទ្យបង្អែកស្រុករមាសហែក តំណាង លោក វេជ្ជបណ្ឌិត​ ភាវ​ សុសត្តា​ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិរមាសហែក និងសហការីកាលពីថ្ងៃទី១ឧសភានេះ បាននាំយកសម្ភារគ្រឿងឧបភោគ បរិភោគ មកឧបត្ថមដល់កងកម្លាំងវរសេនាតូចលេខ ៦០៩ ដែលកំពុងឈរជើងនៅគោលដៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន(កម្ពុជា-វៀតណាម)។

អំណោយនេះះ គឺដើម្បីការពារទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ដើម្បីការពារការរា លដាលឆ្លងជំងឺកូវីដ-១៩ សម្ភារឧបត្ថមរួមមាន:មីម៉ាម៉ា ០៥កេះតូច .ភេសជ្ជៈ​ កូកាកូឡា​ និងទឹកក្រូច​ ១០​ កេះ ទឹកសុទ្ធ​វីតាល់​ ១០​ កេះ ម៉ាស​ ២០​ ប្រអប់ ស្មើរ ១,០០០ម៉ាស អាល់កុល​ ៣០លីត្រ។

លោកវេជ្ជបណ្ឌិត​ ជៃ​ ចាន់ថនលោកវរសេនីយ៍ឯកខៀវ វិចិត្រ លើកឡើងថា”ក្នុងនាមខ្ញុំបាទមេបញ្ជាការវរ: តំណាងអោយបងប្អូនកងកម្លាំងចំណុះទីបញ្ជាការវរ ៦០៩ទាំងអស់ សូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅ និងជូនពរអោយ លោកវេជ្ជបណ្ឌិត និងក្រុមគ្រួសារមានសុខភាពល្អ រកស៊ីទទួលទានមានបានសម្រេចភារកិច្ចជោគជ័យ ជៀសផុតពីជំងឺកូវីដ-19 ព្រមទាំងទទួលបានពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ដោយ ជា_រដ្ឋាប្រចាំខេត្តស្វាយរៀង