មេដឹកនាំរបស់ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក កំពុងពុះបំបែកប្រជាពលរដ្ឋរបស់ ប្រទេសនេះជាពីរផ្នែកដាច់ពីគ្នា ដោយម្ខាងខាងលោកប្រធានាធិបតី Nicolas Maduro និងម្ខាង ទៀត ខាងលោក Juan Guaido ដែលបានប្រកាសខ្លួនឯងជាប្រធានាធិបតីស្តីទីតាមសេចក្តី ប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ។
ពលរដ្ឋទាំងពីរផ្នែកនេះ គឺប្រជាពលរដ្ឋខាងគណបក្សប្រឆាំង ដែលគាំទ្រដោយអាមេរិក និងប្រជាពលរដ្ឋខាងគណបក្សកាន់អំណាច ដែលគាំទ្រដោយរុស្ស៊ី ហើយពលរដ្ឋទាំងពីរបក្ស នេះ កំពុងប៉ះទង្គិចគ្នាស្ទើរជារៀងរាល់ថ្ងៃ ។
ខាងបក្សប្រឆាំងចេញធ្វើបាតុកម្មមិនឈប់ឈរ ហើយខាងបក្សកាន់អំណាច ក៏បាន បង្ក្រាបលើក្រុមបាតុករមិនឈប់ដែរ ដែលនាំឲ្យមានអំពើហិង្សាកាប់សម្លាប់គ្នា យ៉ាងក្តៅ គគុកនៅទូទាំងប្រទេស ៕