លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ទោះតិចក្តីច្រើនក្តីបាននាំយកថវិកា ក្នុងការចូលរួម ទិញគ្រឿងឧបភោគ បរិភោគប្រមាណ ១០៨៥០$ ជូនដល់ក្រុមគ្រូពេទ្យ ក៏ដូចជាកំលាំងប្រចាំការតាមគោលដៅនានា ក្នុងការប្រយុទ្ឋប្រឆាំង ការរីករាលដាលនៃជំងឺកូវិដ-១៩។
លោកឧកញ៉ាថ្លែងថា ការចូលរួមចំណែកបរិច្ចាគធនធានផ្ទាល់ខ្លួន ទាំងកំលាំងកាយចិត្ត របស់សមាជិកសមាជិកា នៃសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ទោះតិចក្តីច្រើនក្តី ក្នុងការចូលរួមទិញគ្រឿងឧបភោគ បរិភោគប្រមាណ ១០៨៥០$ ជូនដល់ក្រុមគ្រូពេទ្យ ក៏ដូចជាកំលាំងប្រចាំការតាមគោលដៅនានា ក្នុងការប្រយុទ្ឋប្រឆាំង ការរីករាលដាលនៃជំងឺកូវិដ-១៩ ក្នុងទឹកដីខេត្តព្រះសីហនុ។
លោកឧកញ៉ាលលកឡើងថា ការជួយនោះបានឆ្លុះបញ្ជាក់ពីទឹកចិត្តសាមគ្គីភាព ដោយស្មោះចេញពីបេះដូង របស់សមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្ត ដែលបានចូលរួមមួយចំណែកតូច ក្នុងសង្គម ក្នុងគ្រាលំបាក ដែលបង្កឡើយដោយវិបត្តិជំងឺកូវិដ-១៩ ក្នុងខេត្តព្រះសីហនុ ក៏ដូច ជាប្រទេសកម្ពុជា និងពិភពលោក។
សូមកុំភ្លេចប្រកាន់ខ្ជាប់នូវពាក្យស្លោក “៣កុំ ៣ការពា” របស់រាជរដ្ឋាភិបាល ក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាល ទោះជាបានចាក់វ៉ាក់សាំងបាន២ដុសក្តី។
លោកឧកញ៉ាសូមគោរពជូនពរ ចំពោះសមាជិក សមាជិកា ប្រជាពលរដ្ឋទូទាំងប្រទេស សូមជួបតែក្តីសុខទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជាពិសេសជៀស ផុតពីកូវិដទាំងអស់គ្នា។