មន្ត្រីនៅច្រកទ្វារអន្តរជាតិជាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានលើឡើងថា បច្ចុប្បន្នក្នុងពេលជំងឺកូវីដ១៩ នេះ បែរជា លោក កែវ សារ៉ាត់ ប្រធានការិយាល័ យគយច្រកទ្វារអន្តរជាតិជាំ ដែលអាងមានខ្នងបង្អែករឹងមាំបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់យ៉ាងគំហុកដដែល។
លើសពីនេះមន្ត្រីខាងលើអះអាងថា ជាងនេះទៅទៀតលោក កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ ឃុបឃិតជាមួយលោក សាប់ យឿន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិជាំ បើកដៃឲ្យឈ្មួញនាំចេញធ្យូងនិងជ័រទឹកទៅស្រុកសៀមយ៉ាងសុខស្រួលដើម្បីផលប្រយោជន៍។
ប្រជាពលរដ្ឋនិងមន្ត្រីគយបានចាត់ទុកទង្វើរបស់លោក កែវ សារ៉ាត់ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិជាំ ក្នុងការបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមច្រកជាំ គឺមានការសម្របសម្រួលពីសំណាក់លោក គួន សុភាព មេគយចល័តខេត្តឧត្តរមានជ័យ ដែលល្បីល្បាញការសូកប៉ាន់ជាយូរមកហើយ។
ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញធំៗនៅតែអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមច្រកនេះយ៉ាងរលូនដដែល។
មន្ត្រីខាងលើបានឲ្យដឹងទៀតថា ការដែលលោក វ៉ាន់ ក្តេ ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិអូរស្មាច់ ហ៊ានបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់យ៉ាងរលូនគឺមានការបើកដៃពីសំណាក់លោក គួន សុភាព មេគ យចល័តខេត្តឧត្តរមានជ័យ ផងដែរ។
ព័ត៌មានស្និទ្ធនឹងលោក គួន សុភាព មេគយចល័តខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ទាល់តែមានការបើកដៃពីសំណាក់លោក គួន សុភាព ទើបមេគយនៃច្រកទ្វារអន្តរជាតិអូរស្មាច់ក៏ដូចជាមេគយនៅច្រកទ្វារអន្តរជាតិជាំ ព្រមទាំងមេគយនៅច្រកជប់គគីរ អាចធ្វើអ្វីៗតាមអំពើចិត្ត។
“ដេលីខ្មែរ”នៅពុំទាន់សុំការបកស្រាយពីភាគីខាងលើបាននៅ ឡើយទេ ពាក់ព័ន្ធនិងករណីចោទប្រកាន់ពីមន្ត្រីរបស់ខ្លួនជុំវិញការឃុបឃិតគ្ នាបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញ បង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់់់់់់។
ទោះះបីយ៉ាងណា ពួកគាត់ស្នើសុំ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរពិនិត្យករណីនេះ ជាពិសេសលោក គុណ ញឹម អគ្គនាយកដ្ឋាន្យនិងរដ្ឋាករ មិនគួរបណ្តោយឲ្យលោក គួន សុភាព មេគយចល័តខេត្តឧត្តរមានជ័យ និងមេៗគយតាមច្រកព្រំដែនក្នុងខេត្តឧត្តរមានជ័យ ធ្វើអ្វីៗតាមអំពើចិត្តឡើយ។