សន្តិបណ្ឌិត ខៀវ សុ័ភ្រ អ្នកនាំពាក្យជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ចាត់ទុកលោក គឹម សុខ ជាអ្នកវិភាគសរសៃប្រសាទ ដែលវិភាគតាមការយល់សប្តិ បែបមមើមមាយ និងឡប់សតិតែប៉ុណ្ណោះ ព្រោះគ្មានការបញ្ជាក់ពីប្រភពព័ត៌មាន ឬយក មូលដ្ឋានអ្វីមកជាសំអាងក្នុងការនិយាយនោះឡើយ។
សន្តិបណ្ឌិត បានបន្ថែមថា «ការណ៍ដែលឈ្មោះ គឹម សុខ ចេះតែដើរនិយាយ បរិហារកេរ្តិ៍មួលបង្កាច់គេឯងផ្តេសផ្តាស គឺជាចេតនាដ៏លាមក ដើម្បីញុះញង់ឱ្យមានការបែកបាក់ផ្ទៃក្នុងជាតិ ក៏ប៉ុន្តែចំពោះប្រជាពលរដ្ឋដែលមានសតិសម្បជញ្ញៈ ចាត់ទុកសំដីរបស់ គឹម សុខ ជាសំដីបំភ្លេចបំផ្លូចផុត ខ្លឹមសារ និងជាអ្នកវិភាគដែលមានជំងឺសរសៃប្រសាទ»។