លោកឧកញ៉ា ឆាយ សុធា ទីប្រឹក្សា សម្ដេចក្រឡាហោម ស ខេងនិងជាអគ្គនាយកក្រុម (DLA) មានសេវាប្រឹក្សាយោបល់ផ្នែកច្បាប់ ពាណិជ្ជកម្មដ៏ល្បីឈ្មោះនៅកម្ពុជា និងលោកជំទាវ ព្រមទាំង លោក ហោ សេរីវឌ្ឍន៍ ប្រធានមូលនិធិកកម្ពុជាប្រឆាំងកូវីដ ១៩ ព្រមទាំងសហការី នៅព្រឹកថ្ងៃទី២១ ខែឧសភាឆ្នាំ ២០២១នេះះ បានយកអំណោយទៅចែកជូនប្រជាពលរដ្ឋទីទាល់ក្រ ក្នុងភូមិត្រពាងជោ ឃុំត្រពាំង ជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចំនួន ៥០គ្រួសារ ដែលកំពុងខ្វះខាតនាអំឡុងពេលកូវីដ១៩ ។
លោកឧកញ៉ា ឆាយ សុធា បានមានប្រសាសន៍ថា” យើងខ្ញុំសូមអធ្យាស្រ័យពីសំណាក់លោកយាយ លោកតា បងប្អូន អ៊ុំ ពូ មីង ទាំងអស់ថ្វីត្បិតអំណោយតិចតួចមែន មិនគ្រប់គ្រាន់ក៍ពិតមែន តែបានសម្រួលដល់ការលំបាកខ្វះខាតខ្លះ ក្នុងបន្ទុកគ្រួសារបានមួយរយៈពេលដែរ “។
លោកឧកញ៉ាសង្កត់ធ្ងន់ថា ថ្ងៃនេះឯកឧត្ដមនិងនិងក្រុមការងារនៅតែបន្តចុះចែកអំណោយជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ទៀតនៅស្រុក ឧរ៉ាល់ និងសូមបងប្អូនតស៊ូអត់ធ្មត់បន្តទៀតក្នុងគ្រាដ៏លំបា កនេះ និងយើងត្រូវស្តាប់តាមប្រសាសន៍ ប្រមុខថ្នាក់ដឹកនាំជាតិយើងគឺ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង រួមថ្នាក់ដឹកនាំផ្សេងទៀត ដែលតែងតែគិតដល់សុខទុកបងប្អូនប្រជារដ្ឋគ្រប់កាលៈទេសៈ និង កុំភ្លេច(៣កុំ ៣ការពារ)។
លោកឧកញ៉ារំលឹកថា ” តាមពិតខ្ញុំបានរស់រៀនមានជីវិតមកដល់សព្វថ្ងៃនេះ ដោយសារបានគុណបុណ្យគណបក្សប្រជាជននិងបានទទួលទានបាយគណបក្សប្រជាជន កាលពីជីវិតជាក្មេងរស់នៅក្នុងមណ្ឌលកុមារកំព្រៀនៅគៀនឃ្លាំង ក្រោយពីសម័យប៉ុលពត ដែលមិននឹកស្មានថា ពេលនេះបានរស់នៅជាថ្មី ក្នុងសុខសន្តិភាព ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចតេជោ និងឥស្សរជននយោបាយជាច្រើនទៀត “។
សូមបញ្ជាក់ថា ក្នុងពិធីចែកអំណោយនេះដែរក៍មានការចូលរួម ពីលោក មួង ធី អភិបាលនៃគណៈអភិបាលស្រុកឱរ៉ាល់ និងលោកវរៈសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការស្រុកឱរ៉ាល់ និងមន្ត្រីក្រោម ឱវ៉ាទ ចូលរួមជាច្រើន។
លោកអភិបាលស្រុកឱរ៉ាល់ បានលើកឡើងថា ស្ថានភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅស្រុកឱរ៉ាល់ចាប់ពីឆ្នាំ១៩៩៦ពេល សមាហរណកម្មបញ្ចប់សង្គ្រាមមកដល់សព្វថ្ងៃ ប្រកបមុខរបរធ្វេីស្រែចំការ និងមានប្រជាជនកាន់ប័ណ្ណក្រ១ ក្រ២ ចំនួន ១៧៤៤ គ្រួសារ។
សម្រាប់ លោក ហោ សេរីវឌ្ឍន៍ ប្រធានមូលនិធិកកម្ពុជាប្រឆាំង កូវីដ១៩ បានចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន៥០គ្រួ សារដោយក្នុងមួយគ្រួសារ ទទួបាន អង្ករ១បេស្មេី២៥គីឡូ មី១កេះ ទឹកត្រី១ យួរ ទឹកសុីអុីវ ១យួរ ត្រីខ ១យួរ និងប្រគេនព្រះចៅអធិការវត្ត អង្គរិទ្ធី ត្រពាំង ជោ អង្ករចំនួន២បេ ស្មេី១០០គីឡូ មី៥កេះ និងថវិការចំនួន200$ ។