លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានអំពាវនាវដល់ប្អូនៗ ក្មួយៗ កម្មករ កម្មការនីរោងចក្រ គួរតែធ្វើចត្តាឡីស័កនៅក្នុងរោងចក្រ មិនគួរកុំទៅចម្លងរោគដល់ប្តីប្រពន្ធកូនឪពុកម្ដាយបងប្អូនរបស់ខ្លួននោះទេ ប្រសិនបើចត្តាឡីស័ កនៅក្នុងរោងចក្រ វាពិបាកតែម្នាក់ឯង ប៉ុន្តែបើសិនជាទៅផ្ទះ នឹងអាចចម្លងរោគដល់ច្រើនគ្នា និងអាចមន្ត្រីជំនាញយកទៅចត្តាឡី ស័កអ្នកពាក់ព័ន្ធជាច្រើនអ្នកទៀត។
ការលើកឡើងនេះ ក្នុងពេលចុះពិនិត្យការងារយកសំណាកលើក ទី៣ ដល់កម្មករ កម្មការនីរោងចក្រយូលី១ ក្នុងតំបន់សេដ្ឋកិច្ចពិសេស សានតុង ក្រុងបាវិត នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ នេះ មានលោកវេជ្ជបណ្ឌិត គុជ ស៊ីថា អនុប្រធានមន្ទីរសុខាភិបា លខេត្តទទួលបន្ទុកបច្ចេកទេសជំងឺកូវីដ-១៩ លោកវេជ្ជបណ្ឌិត ទែន សាបុណ្យ អនុប្រធានមន្ទីរសុខាភិបាលខេត្ត ទទួលបន្ទុកការងាររុករកស្រាវជ្រាវ ជំងឺកូវីដ-១៩ និងលោកវេជ្ជបណ្ឌិត អុឹម បុត្រ ប្រធានផ្នែកចត្តាឡីស័ក ។
លោកបណ្ឌិត កែរ រដ្ឋា បានលើកឡើងថា ចាប់តាំងពីថ្ងៃទី២១ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារយកសំណាកបានយកសំណាកកម្មករ កម្មការនី ចំនួន ២.៥១១នាក់ និងបានរកឃើញករណីវិជ្ជមានចំនួន ៣៤៨នាក់។
រោងចក្រចំនួន ៧ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានតុង ដែលបានយកសំណាក មានរោងចក្រ យូលី១ រោងចក្រ ប៊្យូលធីហ្វូលវីនដូ និងរោងចក្រ អូខ្លូត តំបន់សេដ្ឋកិច្ចពិសេស មេនហាធិន មានរោងចក្រ សាន់ ហ្វេង រោងចក្រ ម់ូរ៉ូហ្វូជី និងរោងចក្រ យូធីឡាយ ហើយនិងតំបន់សេដ្ឋកិច្ចពិសេស តាយសេង មានរោងចក្រ អេអិនជេ ។
ចំពោះប្រភពចម្លងមានការពិបាកសន្និដ្ឋាន ដោយសារករណីខ្លះ ប្តីប្រពន្ធធ្វើការរោងចក្រផ្សេងគ្នា បើមានវិជ្ជមាន នឹងចម្លងគ្នា ហើយចម្លងទៅរោងចក្រផ្សេងទៀត ប៉ុន្តែមានរោងចក្រខ្លះ ថៅកែរោងចក្រអនុវត្តតាម SOP ត្រឹមត្រូវ ឃើញថាពុំមានការចម្លងទេ ។
លោកវេជ្ជបណ្ឌិតកែរ រដ្ឋា បានអំពាវនាវដល់ប្អូនៗ ក្មួយៗ កម្មករ កម្មការនីរោងចក្រ គួរតែធ្វើចត្តាឡីស័កនៅក្នុងរោងចក្រ មិនគួរទៅចម្លងរោគដល់ប្តីប្រពន្ធកូនឪពុកម្ដាយបងប្អូនរបស់ខ្លួនទេ។ ប្រសិនបើចត្តាឡីស័កនៅក្នុងរោងចក្រ វាពិបាកតែម្នាក់ឯង ប៉ុន្តែបើសិនជាទៅផ្ទះ នឹងអាចចម្លងរោគដល់ច្រើនគ្នា និងអាចមន្ត្រីជំនាញយកអ្នកពាក់ព័ន្ធជាច្រើនទៀតទៅធ្វើចត្តាឡីស័ក ។
បច្ចុប្បន្នខេត្តស្វាយរៀងមានអ្នកជំងឺកូវីដ-១៩ ចំនួនសរុប ៨២០ នាក់ ស្រី ៤៧៧នាក់ (ជនជាតិខ្មែរ: ៧៨២នាក់,ជនជាតិបរទេស: ៣៨នាក់) ចំនួនអ្នកជំងឺជាសះស្បើយសរុប: ៣៧៨នាក់ ស្រី ១៥៤នាក់ អ្នកជំងឺស្លាប់០៥នាក់ ជាជនជាតិខ្មែរ ។
ប្រជាពលរដ្ឋមកពីប្រទេសនានា និងការពិនិត្យសុខភាពចំនួន 4,365នាក់ ស្រី 1,277នាក់។ សរុបអ្នកបានធ្វើចត្តាឡីស័ក មានចំនួន 4,388នាក់ ក្នុងនោះ អ្នកបញ្ចប់ការធ្វើចត្តាឡីស័កសរុប 4,318នាក់ និងអ្នកកំពុងធ្វើចត្តាឡីស័ក មានចំនួន 70នាក់។
លទ្ឋផលពីការយកសំណាកវិភាគ (ព្រឹត្តិការណ៌ ២០កុម្ភៈ)៖ យកសំណាកលើកទី១ ចំនួន 8,509នាក់ ស្រី 3,481នាក់ និងយកសំណាកលើកទី២ សរុប2,231នាក់ ស្រី 834នាក់ ហើយនិង យកសំណាកលើកទី៣ សរុប 46នាក់ ស្រី 25នាក់ ។
Chea Ratha Daily-khmer