ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោករដ្ឋមន្រ្តី អ៊ិត សំហេង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររាជរដ្ឋាភិបាលចុះជួយតាមរាជធានី-ខេត្ត

រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានដឹកនាំកិច្ចប្រជុំបូ កសរុបលទ្ធផលការងាររាជរដ្ឋាភិបាលចុះជួយតាមរាជ ធានី-ខេត្តព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ក្នុងនោះមានការចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមូលដ្ឋាន។

លោកបណ្ឌិត អ៊ិត សំហេង បានមានប្រសាសន៍ថា ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនៃការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ ដែលបង្កឲ្យរាំងស្ទះដល់ការអភិវឌ្ឍស្ទើរតែគ្រប់វិស័យដល់សេដ្ឋកិច្ចជាតិ មិនតែប៉ុណ្ណោះក៏បានជះឥទ្ធិពលជាអវិជ្ជមានដល់ជីវភាពរស់នៅរបស់ បងប្អូនរួមជាតិយើង ដែលជាក្តីកខ្វល់រួមនៃយើងទាំងអស់គ្នា។

លោកបានថ្លែងទៀតថា រាជរដ្ឋាភិបាលប្រើប្រាស់នូវកម្លាំងសរុប មធ្យោបាយសរុប ឈានទៅដោះស្រាយបញ្ហាដែលកើតមានឡើងចំពោះមុខនេះ ឲ្យវិលមិនរកភាពប្រក្រតីវិញ។

លោករដ្ឋមន្រ្តីថា  បើចង់ឲ្យសហគមន៍យើងអាចវិលមករកភាពជាប្រសើរវិញបាន ទាល់តែមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋយើងឲ្យបានផុសផុល ដោយសហការជាមួយអាជ្ញាធរដែលពាក់ព័ន្ធ ក្នុងការប្រយុទ្ធប្រឆាំងចំពោះជំងឺមួយនេះឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍លើកឡើង ពីការប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ខ្ពស់ដល់សុខភាព ក៏ដូចជាការពារសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩នេះ ដោយសម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់ទាំងមធ្យោបាយការទូតផង និងប្រើប្រាស់ថវិកាដើម្បីបញ្ជាទិញវ៉ាក់សាំងយកមកចាក់ជូនពលរដ្ឋយើងឲ្យបានគ្រប់ៗគ្នា។

ចំពោះប្រជាពលរដ្ឋដែលទទួលរងនៃផលប៉ះពាល់នៅក្នុងជីវភាពដោយសារតែជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលក៏បានជួយឧបត្ថម្ភជាថវិការ ក៏ដូចជាគ្រឿងឧបភោគ បរិភោគ ជាហូរហែរបន្ថែមទៀត ដើម្បីជាការសម្រួលនូវភាពលំបាកក្នុងជីវភាពរបស់បងប្អូនបានមានកម្រិតដែរ។