ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ជប៉ុនផ្តល់ ៣៦​លាន​ដុល្លារ​អាមេរិកសម្រាប់កែលំអរ​ប្រព័ន្ធ​លូ ក្នុង​រាជធានី​ភ្នំពេញ 

ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​អញ្ជើញ​បើកការដ្ឋាន​សាងសង់​សំណង់​ផ្សេងៗ ក្នុង​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤​ ជា​ជំនួយ​របស់​ជប៉ុន ៣៦ លាន​ដុល្លារ​អាមេរិក​។​

ពិធីបើកការដ្ឋាន​នេះ បានធ្វើ​ នៅ​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០១៩​នេះ នៅ​សួនច្បារ​មុខ​វត្ត​បទុម​វ​តី ក្នុង​រាជធានី​ភ្នំពេញ ដោយមាន​ការអញ្ជើញ​ចូលរួម​ពីស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួមជាមួយ​លោក HORINOUCHI Hidehisa ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​សំណង់​ផ្សេងៗ ក្នុង​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤​។​

​គម្រោង​ការពារ​ទឹកជំនន់ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤​នេះ មាន​ទឹកប្រាក់​សរុប​ប្រមាណ ៣៦​លាន​ដុល្លា​អាមេរិក ជា​ជំនួយឥតសំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន​។

គម្រោង​នេះ រួមមាន​៖ ដាក់​បណ្តាញ​លូ​មេ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌទួលគោក ប្រវែង ៨.២​គីឡូម៉ែត្រ​, ដាក់​បណ្តាញ​លូ​មេ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌដូនពេញ​ប្រវែង ៤.៤​គីឡូម៉ែត្រ​, សាងសង់​អាង​ស្តុក​ទឹក​ក្រោម​ដី និង​សាងសង់​ស្ថានីយ៍​បូមទឹក នៅ​សួនច្បារ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC, ដំឡើង​របា​មេកានិច​ស្វ័យប្រវត្តិ ដើម្បី​ប្រមូល​សំរាម​នៅមុខ​ផ្លូវ​បង្ហូរទឹក​នៅ​ស្ថានីយ​បូមទឹក​ចតុមុខ​ព្រះ​គ​ន្ល​ង់​១ ព្រះ​គ​ន្ល​ង់​២ និង​ផ្សារ​ចាស់ និង​ផ្តល់​រថយន្ត​បូមទឹក​ចល័ត​ចំនួន ២​គ្រឿង​៕​