ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក សយ សុភាពអះអាងថា” សុំកុំឱ្យដានប្រវត្តិសាស្ត្ររជ្ជកាលជ័យជេដ្ឋាទី២វិលមកវិញ”

លោក សយ សុភាព អ្នកតាមដានផ្នែកភូមិសាស្ត្រនយោបាយនៅកម្ពុជាបានអះអាងនៅផេកហ្វេសប៊ុកផ្លូវការរបស់លោកកាលពីពេលថ្មីៗនេះថា” សុំកុំឱ្យដានប្រវត្តិសាស្ត្ររជ្ជកាលជ័យជេដ្ឋាទី ២វិលមកវិញ”។

លោកបានលើកឡើងថា ទឹក និង គោក ឌាតែខ្នូចដូចតែគ្នា។ ត្រូវរៀនសូត្រតាមប្រទេសបិតាប្រជាធិបេតេយ្យ។ បើប្រព្រឹទ្ធខុសច្បាប់ប្រទេសជាប់គុកហើយបណ្តេញចេញ ដូចជាករណី សហរដ្ឋអាមេ រិកបណ្តេញពលរដ្ឋខ្មែរកន្លងមកឬបណ្តេញជនអន្តោប្រវរសន៏ខុសច្បាប់ចេញពីប្រទេសគេ។

ថ្មីៗនេះ វៀតណាមបណ្តេញពលរដ្ឋខ្មែរជាង១០០នាក់ត្រឡប់មកវិញដោយចោទប្រកាន់ចូលប្រទេសគេខុសច្បាប់។

លោក សយ សុភាព រំលឹកថា” និយាយពីខ្មែរវិញ ចូរខ្មែរ អានប្រវត្តិសាស្ត្រ រជ្ជកាល ព្រះស្រី សុរិយោពណ៏ ១៦០៥ដល់ ១៦៣៥និង រាជបុត្រ ជ័យជេដ្ឋាទី២ ដែលយួនចាប់ផ្តើមមានឥទ្ធិពលើខ្នែររហូតមកដោយសារមហេសី ង្វៀនហ្វុកងុកវ៉ាន់ ឬ ព្រះនាងអង្គចូវ”។

យួនមកដំបូងជិះទូកមកដល់អរិយ្យក្សត្យនៅលើទូកមួយរយៈ បន្ទាប់មកនៅលើគោកតែម្តង។ មិនខុសគ្នាទេរូបភាពបែបនេះ។

ថ្មីៗនេះប្រធានរដ្ឋសភាកម្ពុជានិងវៀតណាមសន្យាបង្កើនកិច្ចស ហប្រតិបត្តិការដើម្បីស្តារសេដ្ឋកិច្ចនិង ការអភិវឌ្ឍប្រទេសទាំងពីរក្រោយវិបត្តិកូវីដ-១៩។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរា ជាណាចក្រកម្ពុជាបានជួប សន្ទនាការងារជាមួយ លោក វឿង ឌីញ ហ្វេ ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

នៅក្នុងកិច្ចសន្ទនានោះ ថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងពីរវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើនលើគ្រប់វិស័យ ដែលប្រទេសទាំងពីរសម្រេចបានទាំងក្នុងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក្រោមកិច្ចសហប្រតិបត្តិការដ៏ល្អ ជាប្រពៃណីនិងមិត្តភាពដែលមានតាំងពីរយូរមកហើយនោះ។