ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ជា ច័ន្ទបរិបូរណ៌ រំលឹកថា” ថ្ងៃដែលខ្ញុំ ត្រូវរំលឹកគុណដល់មាតាបីតា”

ថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ ១៩៦៥ ម៉ោង ១២ ថ្ងៃត្រង់ នៅមន្ទីរពេទ្យ ធំក្រុងភ្នំពេញ ជាពេលវេលាមួយដែលលោក ឪពុក អ្នកម្តាយ ភ័យ ផង និងអរផង ម៉ែ ពោរពេញ ដោយក្តីបារម្ភ និងឈឺចាប់ ជាពេលវេលាមួយ ដូចពាក្យខ្មែរពោលថា ឆ្លងទន្លេរ ដែលអាចនិងគ្រោះថ្នាក់ ឬដល់ត្រើយ។

លុះដល់ម៉ោង១២ ថ្ងៃត្រង់ ទារក បានប្រសូត្រចេញមក ដោយសុខភាពមាំមួន និងបានប៉ះកកិតនិងខ្យល់អាការ ក្រៅផ្ទៃមាតាជាលើកដំបូង ។

ពុកបាននាំយកឈ្មោះដែល សម្តេចព្រះសង្ឃរាជជួនណាត ប្រ ទានអោយ គឺឈ្មោះ {ជា ចន្ទបរិបូរណ៍} ជាកូនទី ៣ របស់មន្រ្តីឃោសនាការ ដែលទទួលកិច្ចការ ខាងបច្ចេកទេសវិទ្យុជាតិ និងជាអ្នកដឹក និងអត្ថាធិប្បាយ កម្មវិធីសាសនា ចាក់ផ្សាយរាល់ថ្ងៃសិល តាមរលកវិទ្យុ AM នាសម័យ សង្គមរាស្ត្រនិយម ។

ក្រោយអំពីកើតចេញពី ផ្ទៃម្តាយ ពុក និងម៉ែបានបីបាច់ថែរក្សាអោយរៀនសូត្រ ចូលសាលាវត្តសន្សំកុសល តាំងពីអាយុ ៥ឆ្នាំ ។

ពុក និងម៉ែតែងផ្តល់ការអប់រំ បើទោះបីជាពេល ខ្លះគ្រួសារយើង ជួបបញ្ហាជីវភាពក្រោយអំពីការវិលត្រឡប់មកពីរបបប្រល័យពូជសាសន៍យ៉ាងណាក៏ដោយ ក៏ម៉ែ និង ពុកពុះពារ អោយកូនៗរៀនអោយបានខ្ពង់ខ្ពស់ ។

បើទោះបីជា ពុកម៉ែ បានទៅកាន់មរណៈលោកជាង២០ឆ្នាំមកហើយក្តី កពាក្យពេជន៌អប់រំ របស់ពុកម៉ែ ឋិតថេរនៅក្នុងការចងចាំរបស់កូនជានិច្ច។

បច្ចុប្បន្ននេះ លោក ជា ច័ន្ទ បរិបូរណ៌ សិក្សាថ្នាក់ បណ្ឌិត្យ ទស្សនវិជ្ជា តន្រ្តី និងអនុបណ្ឌិត សេដ្ឋកិច្ច នយោបាយ ហើយជាបេក្ខភាពបណ្ឌិត សេដ្ឋកិច្ច នយោបាយផងដែរ។

លោកបានរំលឹកបន្ថែមថា “ខ្ញុំសូមអភ័យទោស ដល់មិត្តអ្នកអានដែលក្នុងអត្ថបទនេះ ខ្ញុំសរសេរពាក្យ ថា បណ្ឌិត។ជាធម្មតារបស់ខ្ញុំ PhD ខ្ញុំប្រើពាក្យថា ក្រោយឧត្តមសិក្សា ទោះបី ក្នុងប្រវត្តិរូបរបស់ខ្ញុំក៏ដោយកខ្ញុំប្រើពាក្យបែបនេះដែរ”។

(ដកស្រង់ពីគណនេយ្យហ្វេសប៊ុក ៉ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន)