ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្តេចតេជោ ហ៊ុន សែន គឺជាអ្នកលេងហ្វេសប៊ុកដូច្នេះសម្តេចមិនបិទឡើយ

ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មានប្រសាសន៍បញ្ជាក់ថា គ្មានហេតុផលណាមួយ ដែលសម្តេច ត្រូវបិទហ្វេសប៊ុកមិនឲ្យប្រើប្រាស់នៅក្នុងប្រទេសកម្ពុជានោះឡើយ ព្រោះសម្តេចជាអ្នកលេងហ្វេសប៊ុកយ៉ាងសកម្មម្នាក់ដែរ។

សម្តេចតេជោបានមានប្រសាសន៍បែបនេះ ពេល​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​សំណង់​ផ្សេងៗ ក្នុង​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ ក្នុង​រាជធានី​ភ្នំពេញ ជំហាន​ទី​៤​។ នៅ​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០១៩​នេះ នៅ​សួនច្បារ​មុខ​វត្ត​បទុម​វ​តី ក្នុង​រាជធានី​ភ្នំពេញ។

ការបញ្ជាក់សម្តេចតេជោ គឺកើតឡើងក្រោយពីក្រុមឧក្រិដ្ឋជន Hacker បានលួចចូលកាន់កាប់គណនីហ្វេសប៊ុករបស់សម្តេចកាលពីសប្តាហ៍មុន ហើយបានសរសេរសារបង្ហោះព័ត៌មានមិនពិត៕