លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់នៅក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ជាមួយ ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទាំង ៥ ចំណុះអោយក្រសួងព័ត៌មានថា កម្ពុជាមិនអាចលាក់បាំងនូវការឆ្លងរីករាល់ដាលនៃជំងឺកូវីដ ១៩ បាននោះទេ ដោយសាររាជរដ្ឋាភិបាលកម្ពុជានិងក្រសួងសុខាភិបាល បានធ្វើកិច្ចការងារជាមួយដៃគូរ អភិវឌ្ឍន៍សំខាន់ៗ។
លោករដ្ឋមន្រ្តីថ្លែងថា ក្រៅពីនេះ អង្គការសុខភាពពិភពលោក ក៏ដូចជាទីភ្នាក់ងារសុខភាព និងចំណី អាហារ របស់សហរដ្ឋអាមេ រិក CDC ក្នុងការតាមដាន ពីការវិវឌ្ឍន៍និងការឆ្លើយ តបរបស់ ប្រទេសកម្ពុជា ទៅនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩ ហើយរួមគ្នាដោះស្រាយទប់ស្កាត់ តាមរយះការ ដាក់ចេញនូវផែនការសកម្មភាពនានា និងគោលនយោបាយសំខាន់ៗ របស់រាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជម្រុញដល់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន ធ្វើការពិនិត្យអោយបានច្បាស់លាស់ ក្នុងផែនការចំណាញថវិកាសម្រាប់កិច្ចការផ្សេងៗ នៅក្នុងឆ្នាំ២០២២ ពិសេសការចំណាយសម្រាប់ប្រេងឥន្ទន: ទុកត្រៀមចាក់ម៉ាស៊ីនផ្សាយរបស់ស្ថានីយ៍វិទ្យុជាតិកម្ពុជា និងទូរទ ស្សន៍ជាតិកម្ពុជា កុំអោយមានការអាក់ខាននៅពេលដាច់ចរន្តអគ្គីសនី ក្នុងពេលណាមួយ។
លោករដ្ឋមន្រ្តី បានណែនាំអោយប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិ ត្រូវផ្សាយនូវរាល់ព័ត៌មាន បែបពន្យល់ បកស្រាយទៅតាមច្បាប់ និងឯកសារ គតិយុត្ត ដែលមានជាធរមាន ដើម្បីធ្វើយ៉ាងណាអោយបងប្អូនប្រជាពលរដ្ឋ កាន់តែមានការយល់ដឹងស៊ីជម្រៅ ពាក់ពន្ធ័ការអនុវត្តន៏សេចក្តីសម្រេច និងវិធានការច្បាប់នានា របស់រាជរដ្ឋាភិបាល។
ជាមួយនេះរាល់ការផ្សាយព័ត៌មាន ត្រូវផ្អែកលើ ស្ថាប័នជំនាញ និង សមត្ថកិច្ច ក៏ដូចជាប្រភពច្បាស់លាស់ ហើយត្រូវដកស្រង់នូវរាល់ចំណុចសំខាន់ៗ របស់អ្នកជំនាញ និងស្ថាប័ន មានសមត្ថកិច្ច ពិសេសពាក់ពន្ធ័រឿងជំងឺកូវីដ ១៩ ត្រូវតែយក ប្រភព និង ព័ត៌មានច្បាស់លាស់ ដែលចេញដោយ ក្រសួងសុខាភិបាល ព្រោះជាព័ត៌មានពិត សម្រាប់អោយប្រជាពលរដ្ឋ បានដឹងទាន់ពេលវេលា៕
ដោយ: អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា