ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ និងក្រសួងពាណិជ្ជកម្ម នាពេលថ្មីៗនេះ បានចេញប្រកាសអន្តរក្រសួងលេខ ៣៣៨ សហវ.ប្រក ចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ស្ដីពីនីតិវិធីពិន័យអន្តរការណ៍លើអំពើល្មើសនឹងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់
ប្រកាសអន្ដរក្រសួងនេះ មានវិសាលភាពអនុវត្ត ចំពោះការពិន័យអន្ដរការណ៍លើអំពើល្មើសដែលមានចែងក្នុង មាត្រា៤១ មាត្រា៤៤ មាត្រា៤៥ មាត្រា៤៨ និងមាត្រា៤៩ នៃច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់។