លោក សយ សុភាព អ្នកកាសែតមានឥទ្ធិពលនៅកម្ពុជានិងជាអគ្គនាយកមជ្ឈមណ្ឌលសារអ្នកកាសែតព័ត៌មានដើមអម្ពិល បានលើកឡើង លើហ្វេសប៊ុករបស់លោក ដោយផ្តល់ណោះស្រាយសម្រាប់ទូកឬផ្ទះបណ្តែតទឹក។
ដំណោះស្រាយ របស់ លោក សយ សុភាព លើកឡើងនោះ ទី១- ទិញត្រីទាំងអស់ពីបែរចិញ្រ្ចឹមត្រី។ ទី២-ទិញសម្ភារៈឬឧបករណីចិញ្ចឹមត្រី និងទី៣-ម្ចាស់ចិញ្ចឹមត្រី បើជាខ្មែររកដីសម្បទានសង្គមកិច្ច និង ប្តូររបៀបចិញ្ចឹមត្រីក្នុងទឹកមកចិញ្ចឹមត្រីក្នុងស្រះឬ តង់កៅស៊ូ ។
លោកបញ្ជាក់ថា ” បើជនបរទេស ដូចជាវៀតណាម ត្រូវអនុវត្តន៏ច្បាប់អន្តោប្រវេសន៏(ហ៊ានឬមិនហ៊ាន)។នេះជាចំនុចដែលមហាជ នកំពុងយកចិត្តទុកដាក់តាមដានពីសមត្ថភាពរបស់សាលាក្រុង”។
លើសពីនេះលោកថា ជៀសវាងដេញពីភ្នំពេញទៅកំពង់ឆ្នាំង ឬខេត្តកណ្តាល។ នេះជាការលើកឡើងរបស់អ្នកវិភាគ។
ការលើកឡើងរបស់ លោក សយ សុភាព ដូច្នោះ ខណ:ដែលចំណាត់ការរបស់ សាលារាជធានីភ្នំពេញ ត្រូវបានប្រជាពលរដ្ឋកម្ពុជា គាំទ្រ លោក ឃួង ស្រេង ថា បានសាងស្នាដៃជាប្រវត្តិ សាស្ត្រក្នុងនាមជាអភិបាលរាជធានីភ្នំពេញ។
ក្នុងនោះការ រៀប ចំដងទន្លេមកដល់ព្រឹកថ្ងៃទី១២ ខែមិថុនា នេះ ផ្ទះបណ្តែតទឹក និងបែរចិញ្ចឹមត្រីដែលភាគច្រេីនបំផុតរបស់អន្តោប្រវេសន៍វៀត ណាម បានរុះរេីស្ទេីតែអស់ហេីយ។