ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក សោម សម្បត្តិ នាយកក្រុមហ៊ុនថ្នាំពណ៌​ជាតិ​ទទួលបានវិញ្ញាបនបត្រក្រុមហ៊ុនគំរូដែលបានអនុវត្តប្រព័ន្ធផលិតភាព LEAN ពីអង្គការផលិតភាពអាស៊ី (APO)

ក្រុមហ៊ុន Cambodia Chemical Supply Co.,Ltd (ថ្នាំពណ៌​ជាតិ​)​ ទទួលបានវិញ្ញាបនបត្រក្រុមហ៊ុនគំរូដែលបានអនុវត្តប្រព័ន្ធផលិតភាព LEAN ពីអង្គការផលិតភាពអាស៊ី (APO) នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នៅក្រសួងឧស្សា ហកម្ម វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ។

ពិធីនេះរៀបចំឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយ​ថ្នាក់ជាតិ​ស្តីពី​”វដ្ដ​នៃ​គុណភាព​ នវានុវត្តន៍​ និង​ប្រព័ន្ធ​ផលិតកម្ម​ LEAN​ ដេីម្បី​លេីកកំពស់​ផលិតភាព​សហគ្រាស​ធនតូចនិងមធ្យម​ (SME)។

លោក សោម  សម្បត្តិ នាយកក្រុមហ៊ុន Cambodia Chemi cal Supply Co.,Ltd (ថ្នាំពណ៌​ជាតិ​)​បានចូលរួមក្នុងពិធីប្រគល់នូវលិខិតសរសើរ និការលើកទឹកចិត្តពីរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ។

លោក សោម សម្បត្តិ មានប្រសាសន៍ថា” បន្ទាប់ពីការខិតខំអស់រយៈពេល ជាង១ឆ្នាំ ក្រុមហ៊ុន Cambodia Chemical Supply Co.,Ltd (ថ្នាំពណ៌​ជាតិ​)​ យើងក៏ទទួលបានវិញ្ញាបនបត្រក្រុមហ៊ុនគំរូដែលបានអនុវត្តប្រព័ន្ធផលិតភាព LEAN ពីអង្គការផលិតភាពអាស៊ី (APO)”។

លោកបន្ថែមថា នេះជាការជួយ្រោមជ្រែងពីក្រសួងដែល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ផងដែរ ។