លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំតាមរយ:ប្រព័ន្ឋ Zoom meeting រវាងលោកសាន់ ឌីប (Sandeep) ប្រធានសភាពាណិជ្ជកម្មឥណ្ឌា ប្រចាំប្រទេស កម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Curewel និងលោក Jamal ប្រធានបច្ចេកទេសវារីវប្បកម្ម (កសិកម្ម) នៅទីក្រុងតូរ៉ាន់តូ ប្រទេសកាណាដា។
លោកឧកញ៉ាមានប្រសាសន៍ថា ថ្ងៃនេះសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានរៀបចំកិច្ចប្រជុំ ស្តីពីបច្ចេកទេសចិញ្ចឹមត្រីបែបសម័យទំនើប ក្នុងតំលៃដើមទាប ទីកន្លែងលើគោក ងាយៗប្រើមនុស្សតិច ស៊ីចំណីតិច នៅស្នាក់ការសភាពាណិជ្ជកម្មខេត្ត។
លោកឧកញ៉ាលើកឡើងថា”ក្នុងគោលបំណងបង្កើតអាជីវកម្មរួម ជាលក្ខណ:សហគមន៍ ក្នុងខេត្តព្រះសីហនុ ជូយបង្កើតការងារដល់ប្រជាកសិករ ប្រកបដោយនិរន្តរភាព”។
លើសពីនេះ បានផ្តោតលើការងារ កាត់បន្ថយចំណាកស្រុក ការនាំចូលត្រូវបានថយចុះ និងរក្សាបាននូវសុវត្ថិភាពចំណីអាហារដល់ប្រជាសហគមន៍យើង ឈានទៅកាត់បន្ថយភាពក្រីក្រ ដែលបានប្រសិទ្ធិនាមថា:”យើងជាអ្នកផលិត យើងជាអ្នកលក់ និង យើងជាអ្នកប្រើប្រាស់” ( We are producer, We are seller, and We are consumer ) សល់ពីប្រើប្រាស់ក្នុងស្រុក នឹងឈានទៅការនាំចេញទៅប្រទេសក្រៅ ដែលជាដៃគូ។