ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណ ៤៦៣.២គីឡូក្រាម ត្រូវបានដកហូតនៅ ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖  មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១បានចុះធ្វើការត្រួតពិនិត្យផលិតផលទំនិញនៅតាមបណ្តាគេហដ្ឋាន និងឃ្លាំងស្តុកទំនិញ ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជាលទ្ធផល មន្រ្តីជំនាញបានធ្វើការដកហូតនូវផលិតផលទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណ ៤៦៣.២គីឡូក្រាម
រួមមាន៖
-នំកញ្ចប់ មានចំនួន ៣៦០០កញ្ចប់តូច ស្មើ ៧៩.២០គីឡូក្រាម
-មីកញ្ចប់ មានចំនួន ៤៨០០កញ្ចប់ ស្មើ ៣៨៤គីឡូក្រាម។