ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង សូមអរភ័យទោសចំពោះបងប្អូនប្រជាពលរដ្ឋក្នុងការរៀបចំទីកន្លែងមានការយឺតយ៉ាវ

អភិបាលនៃគណៈអភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានថ្លែងថា លោកស្រី​​សូមអរភ័យទោសចំពោះបងប្អូនប្រជាពលរដ្ឋក្នុងការរៀបចំទីកន្លែងមានការយឺតយ៉ាវ។

លោកស្រីអភិបាលខេត្តមានប្រសាសន៍ថា«ក្នុងនាមរដ្ឋបាលខេត្ត ក៏ដូចជាក្នុងនាមរូបនាងខ្ញុំផ្ទាល់ សូមអរភ័យទោសចំពោះបងប្អូនប្រជាពល​រដ្ឋក្នុងការរៀបចំទីកន្លែងមានការយឺតយ៉ាវ ក៏ដូចជាការខ្វះខាតនូវសម្ភារមួយចំនួន ជាពិសេសអរគុណបងប្អូនដែលបានចូលរួមធ្វើសំណាក ដើម្បីកាត់បន្ថយការរីករាលដានបន្តដល់សហគមន៍!»។

អភិបាលខេត្តកោះកុង បញ្ជាក់ថា «ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារ លោកគ្រូ អ្នកគ្រូពេទ្យ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ខេត្ត ក្រុង ស្រុក ទាំងអស់ ដែលខិតខំអស់ពីកម្លាំងកាយចិត្ត យកចិត្តទុកដាក់ ទោះមានការខ្វះខាត ការនឿយហត់យ៉ាងណាក្តីក៏យើងនៅតែបន្តតស៊ូក្នុងស្ថានភាពដ៏លំបាកនេះជាមួយគ្នាដើម្បីខេត្តកោះកុងរបស់យើង!»។

លើសពីនេះ ប្រសិនបងប្អូនមានរោគសញ្ញាសង្ស័យ ផ្ដាសាយ ក្ដៅខ្លួន ឈឺបំពង់ក ពិបាកដកដង្ហើម ហត់ ក្អក សូមទំនាក់ទំនងមក ក្រុមការងារឆ្លើយតបបន្ទាន់ តាមមូលដ្ឋានសុខាភិបាលដែលនៅជិត ឬនៅតាមទីតាំងយកសំណាកដែលបានកំណត់ ដូចជាវិទ្យាល័យកោះកុង វិទ្យាល័យចាំយាម ជាដើម។