ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ប្រឈមមុខដាក់គ្នារវាយោធាងឥណ្ឌា និងប៉ាគិស្ថាន កើតឡើងសារជាថ្មី

ការប្រឈមមុខដាក់គ្នាខាងកងកម្លាំងយោធារវាងប្រទេសឥណ្ឌា និងប៉ាគិស្ថាន បានកើតឡើងសារជាថ្មី ខណៈដែលកងទ័ពភាគីទាំងពីរ បានបាញ់ផ្លោងកាំភ្លើងធំដាក់គ្នានៅតំបន់ កាស្មៀរ ដែលជាតំបន់ព្រំដែននៃប្រទេសទាំងពីរ ។

ជនស៊ីវិល៦នាក់ និងទាហាន២នាក់របស់ប៉ាគិស្ថាន បានបាត់បង់ជីវិត ក្នុងការបាញ់ផ្លោងកាំភ្លើងធំដាក់គ្នារវាងកងទ័ពឥណ្ឌា និងប៉ាគិស្ថាន នៅតំបន់ កាស្មៀរ កាលពីថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០១៩នេះ ។

ការបាញ់កាំភ្លើងធំដាក់គ្នារវាងកងទ័ពឥណ្ឌា និងប៉ាគិស្ថាន ត្រូវបានធ្វើឡើងមួយថ្ងៃ ក្រោយពីប៉ាគិស្ថានបានដោះលែងអាកាសយានិកឥណ្ឌា និងបញ្ជូនទៅកាន់ឥណ្ឌាវិញ ទៅតាមការទាមទាររបស់ឥណ្ឌា ។

សូមបញ្ជាក់ថា ការប្រឈមមុខដាក់ខាងកងកម្លាំងយោធារវាងឥណ្ឌា និង ប៉ាគិស្ថាន បានកើតឡើងចាប់តាំងពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្រោយ ពីខ្មាន់បំផ្ទុះគ្រាប់បែកអត្តឃាត បានវាយប្រហារលើក្បួនរថយន្តកងកម្លាំងសន្តិសុខឥណ្ឌា និងបានសម្លាប់កងកម្លាំងសន្តិសុខឥណ្ឌាជាង៤០នាក់ ៕