លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលបានផ្តល់នូវវ៉ាក់សាំងជូនប្រជាពរដ្ឋនៅខេត្តព្រះសីហនុចាក់ឥតគិតថ្លៃនិងរួមមន្ត្រីរាជការ។
លោកបានបញ្ជាក់លើហ្វេសប៊ុកលោកថា” ក្នុងនាមនាមរូបខ្ញុំបាទផ្ទាល់ និងតំណាងឲ្យប្រជាពលរដ្ឋទូទាំងក្រុងព្រះសីហនុ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា ដែលបានផ្តល់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃសម្រាប់ចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ក្នុងក្រុងព្រះសីហនុ”។
លោក អ៊ី សុខឡេង បន្ថែមថា “ខ្ញុំបាទសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោកជួយបីបាច់ថែរក្សា និងប្រោះព្រំពរជ័យជូនសម្តេចតេជោ សូមមានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា និងប្រាជ្ញាវាងវៃ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន និងបន្តរក្សាសន្តិភាពជានិរន្តរ៍”៕
កន្លងទៅថ្មីៗនេះ លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងព្រះសីហនុ អញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ដូសទី២ តាមទីតាំងទាំង ៥ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ដូចខាងក្រោម៖