លោក ឌឹម ថេង អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. បានចូលរួមក្នុងកិច្ចប្រជុំពិនិត្យឡើងវិញលើកម្មវិធី សុខមាភាព និងអាហារូបត្ថម្ភ ក្នុងប្រទេសកម្ពុជា ដែលរៀបចំឡើងដោយអង្គការ UNICEF។
កិច្ចប្រជុំនៅថ្ងៃទី១៣ ខែកក្កដានេះ គឺដើម្បីពិនិត្យលើដំណើការកម្មវិធីរបស់ UNICEF ក្នុងគោលបំណងពង្រឹងសកម្មភាពបំពេញការងារ និងបង្កើនការអនុវត្តសកម្មភាពធានាឱ្យបានសុខមាភាព និងអាហារួបត្ថម្ភសម្រាប់ប្រជាជនកម្ពុជា ក្នុងផែនការសកម្មភាពរបស់UNICEF ក្នុងឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។