ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក សយ សុភាព លើកឡើងថា អាមេរិក ឲ្យវ៉ាក់សាំងកូវីដ១៩ ទៅយួន គឺជាវ៉ាក់សាំងនយោបាយ

លោក សយ សុភាព៖ អាមេរិក ឲ្យវ៉ាក់សាំងកូវីដ១៩ ទៅយួន គឺជាវ៉ាក់សាំងនយោបាយ

ភ្នំពេញ៖ ថ្មីៗនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន បានផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន ២លានដូស ទៅរដ្ឋាភិបាលវៀតណាម។

ចំណុចនេះ លោក សយ សុភាពប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា-ចិន បានហៅថា នេះជាវ៉ាក់សាំងនយោបាយ (វ៉ាក់សាំង BRI ជាគំនិតផ្ដួចផ្ដើមផ្លូវ និងខ្សែក្រវាត់របស់ចិន និង Indo pacific ជាយុទ្ធសាស្រ្តសេរីបើកចំហរ) ។

លោក សយ សុភាពតាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកនាថ្ងៃ១៤ កក្កដា នេះបានលើកឡើងថា “ចោទគេចោទឯង សុទ្ធតែចាក់វ៉ាក់សាំងចិន ចុះអាមេរិកឲ្យទៅយួន ២លានដូសម៉េចដែរ? ។ នេះគេហៅថា វ៉ាក់សាំងនយោបាយ (វ៉ាក់សាំងBRI និង Indo-pacific)” ។

លោកបន្តទៀតថា អាមេរិកមិនដែលខ្វល់ពីខ្មែរទេ គេនៅតែចាត់ទុកយួន គឺជាបងធំនៅតំបន់ក្នុងតំបន់នេះ។ ដូច្នេះ កម្ពុជា-ចិន ជាបងប្អូនដែលមិនអាចអត់គ្នាបាន។ សន្និសីទនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាឆ្នាំ១៩៥៤ ចិនបានការពារកម្ពុជាមិនឲ្យ ធ្លាក់ទៅក្រោមបក្សកុម្មុយនីស្តឥណ្ឌូចិនដឹកនាំដោយយួន ហើយការពារ មិនឲ្យយួនយកខ្សែស្រប១៣ ឬ១៤ សម្រាប់បែងចែកវៀតណាមនៅពេលនោះ (មានន័យថា ខ្មែរបាត់ខេត្តស្ទឹងត្រែង) ៕