(រាជធានីភ្នំពេញ)៖អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន តាមប្រព័ន្ធ Online Zoomនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ មានការអញ្ជើញចូលរួមពីលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោក អគ្គនាយករង លោកប្រធាននាយកដ្ឋានទាំង៦ លោក លោកស្រី អនុប្រធាននាយកដ្ឋាន និងសហការី។
កិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ និងពិភាក្សាលើនីតិវិធីប្រតិបត្តិស្តង់ដា (SOP) សម្រាប់ការត្រួតពិនិត្យលើលក្ខខណ្ឌតម្រូវនៃការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ និងប្រកាសស្តីពី Nutritional Claim៕