លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានឲ្យដឹងថា យៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យចិញ្ចឹមជ្រូកនៅប្រទេ សកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយបច្ចុប្បន្ននេះ កម្ពុជាយើងអាចផ្គត់ផ្គងទីផ្សារក្នុងស្រុកបានរហូតដល់ជា៨៥% ។
យោងតាមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាលើកឡើងថា ការរីកចម្រើននេះបណ្តាលមកពីកក្តាដូចខាងងក្រោម៖ទី១ ក្រសួងកសិកម្មរុក្ខាប្រមាញ និងនេសាទបានគ្រប់គ្រង់កូត្តានាំជ្រូកចូលបានល្អ ដែលមិនប៉ះពាល់ដល់អ្នកចិញ្ចឹមក្នុងស្រុក ជាពិសេសបានជ្រើសរើសក្រុមហ៊ុននាំចូលដែលអនុវត្តតាមបទដ្ឋាន។
កត្តាទី ២ លោក ស៊្រុន ពៅ បញ្ជាក់ថា ការអនុវត្តត្រូវតាមបច្ចេក ទេសរបស់អ្នកចិញ្ចឹម ដូចជាជ្រើសរើសពូជ អនុវត្តតាមបច្ចកទេស និង ការបង្កើនប្រព័ន្ធជីវសុវត្ថភាពដើម្បីការពារជំងឺឆ្លងនានាជាពិសេសជំងឺប៉េស្តជ្រូកអាហ្រ្វិក (ASF)។
លោកបន្តទៀតថា “ការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបា លបានបង្កើតឱកាស ទីផ្សារសម្រាប់ជ្រូកចិញ្ចឹមក្នុងស្រុក ទាំងអ្នកចិញ្ចឹមខ្នាតធំ និង តូចទទួលបានប្រាក់ចំណេញ”។
ទន្ទឹមពេលជាមួយគ្នានេះវិស័យចិញ្ចឹមជ្រូកនៅជួបប្រទះបញ្ហាមួយចំនួនផងដែរ ជាពិសេសកុំឡុងផ្ទុះជំងឺកូវីដ-១៩ នេះ ថ្លៃដើមផលិតកម្មនៃការចិញ្ចឹមជ្រូកខ្ពស់គឺដើម្បីផលិតសាច់ជ្រូករស់បាន ១គ.ក ត្រូវចំណាយអស់ប្រហែល២.៩៥ ដុល្លារ ការចំណាយថ្លៃដើមខ្ពស់នេះដោយសារតម្លៃវត្ថុធាតុដើមឡើងថ្លៃ ប្រមាណ ៣០% ដោយបណ្តាលមកពីទិន្និផលវត្ថុធាតុដើមធ្លាក់ចុះនៅអាមរិកខាងត្បូង និងតម្លៃដឹកជញ្ជូនបានកើនឡើង (កុំឡុងពេលផ្ទះកូវជំងឺកូវីដ ។
ប្រទេសជិតខាងបានលក់ជ្រូករស់ក្នុងតម្លៃថោកមកប្រទេសកម្ពុជាដោយសារប្រទេសជិតខាងកុំពុងមានការផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក ជាពិសេសថ្មីនេះតម្រូវការសាច់ជ្រូកនៅទីក្រុងធំៗនៃប្រទេសវៀត ណាម និង ថៃបានធ្លាក់ចុះដោយសារការបិទខ្ទប់នៃការរាលដាលជំងឺកូវីដ-១៩ ដូចឆ្នេះ ពួកឈ្មួញខិលខូចតែងតែព្យាយាមរកឧកាសនាំជ្រូកចូលមកកម្ពុជា។
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាសូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំណោះរាជរដ្ឋាភិបាល ជាពិសេសក្រសួងកសិកម្មរុក្ខាប្រមាញ និង នេសាទ រួមទាំងអគ្គនាយដ្ឋានផលិតកម្ម និង ពេទ្យសត្វបានអនុវត្តវិធានការណ៏ដ៏តឹងរឹងក្នុងការនាំជ្រូករស់ចូលមកកម្ពុជា និង សហការជាមួយវិស័យឯកជនដើម្បីជុំរុញផលិតកម្មក្នុងស្រុកឲ្យឆ្លើយតបតម្រូវការទីផ្សា និងអាចផ្តត់ផ្តង់ទីផ្សារក្នុងស្រុកបាន១០០%នៅពេលខាងមុខ។