ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៧៩០នាក់ថ្មី និងមានករណីជាសះស្បើយ ១០៨៧នាក់ និងស្លាប់២២ នាក់ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។
ក្នុងនោះករណីឆ្លងសហគមន៍៥៨១ នាក់ និងជាអ្នកដំណើរពីបរទេស២០៩ នាក់។
សូមបញ្ជាក់ថា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦៧ ៩៧១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៦០ ០១៧នាក់ និងស្លាប់១ ១២៨នាក់គិតត្រឹមព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ៕