ខេត្តព្រះសីហនុ៖ ក្រោយអណ្តែតមកទើរលើឆ្នេរ ចំងាយប្រមាណជាង១គីឡូម៉ែត្រ ពីកន្លែងបាត់ខ្លួន! សពមេធាវីជនរងគ្រោះ ឈ្មោះ ជូ ជាគុយ បានរកឃើញហើយនៅម៉ោង៥កន្លះព្រឹកមុិញ ! ។
រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់អោយដឹងនៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ថា, នៅវេលាម៉ោង០៥ និង៣០នាទី ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ សពជនរងគ្រោះឈ្មោះ ជូ ជាគុយ ដែលបានបាត់ខ្លួនកាលពីរសៀលថ្ងៃម្សិលម៉ិញ បានអណ្តែតមកទើរលើឆ្នេរខ្សាច់ ដែលមានចំងាយជាង១គីឡូម៉ែត្រពីកន្លែងកើតហេតុ។
សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព៕