ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក នង វាសនា បានរំលឹកថា តើយើងគួរធ្វើស្រូវត្រឹមកម្រិតណា! និងដល់ពេលណាកម្ពុជា!!

លោក នង វាសនា អតីតអនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអ្នកជំនួញស្រូវអង្ករល្បីឈ្មោះមួយរូបបានបង្ហោះសារមួយដែលមានខ្លឹមសារថា “តើយើងគួរធ្វើស្រូវត្រឹមកម្រិតណា! និងដល់ពេល ណាកម្ពុជា!!”។

សាររបស់លោក នង វាសនា  ថ្មីៗនេះ ហាក់ធ្វើឲ្យមានការភ្ញាក់ផ្អើលមួយនិងពញ្ញាក់អារម្ភអ្នកធ្វើកសិកម្មនៅកម្ពុជា ឬអ្នកវិនិ យោគលើវិស័យកសិកម្ម កសិករ សហគមន៍អ្នកផលិតស្រូវក៏ដូចជា ក្រសួងកសិកម្មផងដែរ។

អ្នកវិនិយោគផ្នែកកសិកម្ម និងកសិករក្នុងស្រុក បានពន្យល់យ៉ាងខ្លីលើ សារខ្លឹមសាររបស់អតីតអនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាថា”  តាមពិតកម្ពុជាគួរដល់ពេលពិចារណាលើផលិតកម្មកសិកម្មហើយដែរ បើសិនជាយើងនៅរក្សាទម្លាប់ចាស់មិនកែច្នៃជាផលិតផលដែលមានតម្លៃបន្ថែមនោះ កសិករយើងនឹងលក់ស្រូវទៅប្រទេសជិតខាង”។

អ្នកជំនាញបញ្ជាក់ថា មានតែស្ថាប័នជំនាញទេ ដែលអាចតម្រង់ទិសនិងអភិវឌ្ឍន៍ឲ្យកសិកម្មយើងមានវឌ្ឍនភាពទៅមុខដូចប្រទេសជិតខាង ប៉ុន្តែត្រូវទាមទារអោយមានការសហការគ្នាជាធ្លុងមួយពីគ្រប់តួអង្គនៃស្ថាប័ននីមួយៗ មិនមែតែក្រសួងកសិកម្មតែម្នាក់ឯងទេ។

អតីតអនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជារាល់ចុងសប្តាហ៍ម្តងៗលោកតែទៅចំការនិងខេត្ត ដែលមានដុះដំណាំកសិកម្ម  ដែលពេលខ្លះលោកថតលេង  ដើម្បីបង្ហាញពីសក្តានុពលនៃគុណតម្លៃកសិកម្មកម្ពុជា ដោយសារតែកម្ពុជាមានទឹកដីដ៏មានជីវជាតិល្អ  អំណោយផលដល់ប្រភេទដំណាំចម្រុះពណ៌ផងដែរ។

ដោយ:ដេលីខ្មែរ