ប្រទេសចិននឹងដាក់ឲ្យប្រើប្រាស់នូវរថភ្លើងជំនាន់ថ្មី ដែលជារដ្ឋភ្លើងគ្មានមនុស្សបើកបរនៅឆ្នាំ២០២០ និងជាប្រភរទរថភ្លើងដែលមានល្បឿនលឿន ។
មន្ត្រីគមនាគមន៍ចិនបានឲ្យដឹងថា រថភ្លើងជំនាន់ថ្មីគ្មានមនុស្សបើកបរនេះ អាចរត់បានក្នុងចម្ងាយជាង២០០គីឡូម៉ែត្រក្នុងមួយម៉ោង គឺលឿនជាង៤០គីឡូម៉ែត្រក្នុងមួយម៉ោង បើប្រៀបធៀបនឹងរថភ្លើងធម្មតា ។
មន្ត្រីគមនាគមន៍ចិនដដែលបានបន្តថា រថភ្លើងគ្មានមនុស្សបើកបរនេះ ត្រូវបានផលិតឡើងដើម្បីបំពេញតម្រូវការផ្លូវគោកក្នុងស្រុក ដែលអាចផ្តល់សុវត្ថិភាព និងរយៈពេលខ្លីក្នុងការដឹកជញ្ជូនតាមផ្លូវគោក ៕