ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល(FASMEC) បានដឹកនាំ និងរៀបចំកម្មវិធីស្ដីអំពី “ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យ”

ភ្បំពេញ: លោកឧកញ៉ា តែ តាំងប៉ ជាប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASME C) កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ជាប្រធានក្នុងការដឹកនាំ និងរៀបចំនូវអង្គសិក្ខាសាលាស្ដីពី “ការកសាងអាជីវកម្មប្រកប ដោយភាពជោគជ័យ” ជូនសមាជិក សមាជិកាប្រចាំរាជ ធានីភ្នំពេញ តាមរយៈកម្មវិធីប្រព័ន្ធនិមិត្ត ឬសិក្ខាសាលាពីចម្ងាយ (ZOOM)។

លោក នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលជាតំណាង របស់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក នេត្រ មុន្នីប៉ុណ្ណាកា ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត និងលោក ពិន ផាន់នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំរាជធានីភ្នំពេញបានចូលរួមផងដែរ។

លើសពីនេះ ប្រធានមន្ទីរពាណិជ្ជកម្មប្រចាំរាជធានីភ្នំពេញធ្វើបទបង្ហាញពីគ្រូឧទ្ទេសនាមដែលអញ្ជើញមកពីអគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានគយ និយ័តករគណនេយ្យ និងសវនកម្ម តំណាងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” អង្គការតម្លាភាពកម្ពុជា ធនាគារ SBI LH ធនាគារ PRINCE ធនាគារ ហត្ថា ក្រុមហ៊ុន BS Land and Home និងមានសិក្ខាកាមជាសមាជិក សមា ជិកា និងសហគ្រិននានាដែលពាក់ព័ន្ធជាច្រើន។

នៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យមប្រចាំរាជធានីភ្នំពេញទាំងមូលអញ្ជើញចូលរួមអង្គសិក្ខាសិលាតាមប្រព័ន្ធនិមិត្ត ឬសិក្ខាសិលាពីចម្ងាយ (ZOOM) នេះផងដែរ។