មន្រ្តីស៊ើបអង្កេត ក.ប.ប. សាខាខេត្តតាកែវបានដកហូតអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៨០ លីត្រ និងឡេលាបស្បែកគ្មានស្លាកសញ្ញាត្រឹមត្រូវ ចំនួន ១៧ កំប៉ុង ខណៈពេលចុះប្រតិបត្តិការត្រួតពិនិត្យទំនិញនៅលើទីផ្សារក្នុងក្រុងដូនកែវ ខេត្តតាកែវនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។
ចំពោះវត្ថុតាងត្រូវបានដកហូត និងកម្ទេចចោលភ្លាមៗ រីឯម្ចាស់ទំនិញត្រូវបានពិន័យទៅតាមនីតិវិធីនៃច្បាប់។