មន្រ្តីស៊ើបអង្កេត ក.ប.ប. សាខាខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាលនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១បានរកឃើញស្ថានីយដេប៉ូប្រេងឥន្ធនៈ ៤ កន្លែងមិនមានភាពអនុលោម ក្នុងចំណោម ១០ ស្ថានីយ ដេប៉ូដែលបានត្រួតពិនិត្យក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។
ចំពោះម្ចាស់ស្ថានីយ/ដេប៉ូដែលធ្វេីអាជីវកម្មមិនសុចរិតទាំងនោះត្រូវបានមន្ត្រីស៊េីបអង្កេតធ្វេីការពិន័យស្របតាមនីតិវិធីនៃច្បាប់ រួមទាំងតម្រូវឱ្យម្ចាស់អាជីវកម្មធ្វេីការកែតម្រូវឱ្យបានត្រឹមត្រូវផងដែរ។