ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

មេឈ្មួញឈ្មោះ ថាំង នាំចូលជ្រូកពីវៀតណាមច្រើនក្បាលតាមច្រករបៀងខ្សែដែកស្រុករមាសហែកខេត្តស្វាយរៀង

ស្វាយរៀង: ព័ត៌មានពីប្រជាពលរដ្ឋនៅភូមិក្អម ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង បានលើកឡើងថា បច្ចុប្បន្នឈ្មួញឈ្មោះ ថាំង នាំចូលជ្រូកពីស្រុកយួនជាច្រើនក្បាល ជារៀងរាល់ថ្ងៃដោយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការទប់ស្កាត់នោះទេ។

ប្រធានមន្ទីរកសិកម្មខេត្តស្វាយរៀង និងមេពេទ្យសត្វខេត្តស្វាយរៀង ហាក់បីដូចជា បណ្តោយឲ្យឈ្មួញឈ្មោះ ថាំង នាំចូលជ្រូក ពីវៀតណាមមកចែកចាយតាមទីសត្តឃាតនៅស្រុករមាស ហែក យ៉ាងពេញបន្ទុក។

ប្រាពលរដ្ឋស្នើឲ្យ លោក​ វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម និងនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងកសិកម្មមិនគួរបណ្តែតបណ្តោយតទៅទៀតឡើយព្រោះលោក ប៉ែន ប៊ុនធី មេពេទ្យសត្វខេត្តស្វាយរៀង កំពុងបណ្តោយឲ្យឈ្មួញឈ្មោះ ថាំង ធ្វើអ្វីៗស្រេចតែអំពើចិត្តរបស់ខ្លួន។

ដេលីខ្មែរ មិនទាន់សុំការបំភ្លឺពី លោក ថាំង មេឈ្មួញនាំចូលជ្រូកពីវៀតណាមបាននៅឡើយទេ នៅថ្ងៃទី១៦ខែតុលានេះះ។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ឈ្មួញឈ្មោះ ថាំង ដឹកជញ្ជូនកូនជ្រូកតូចៗតាមរថយន្តទំនើបៗនិងដឹកជញ្ជូនជ្រូកធំៗតាមរថយន្តកូរ៉េមករក្សាទុកក្នុងលំនៅដ្ឋានរបស់ខ្លួនយ៉ាងរលូន។

ក្រុមប្រជាពលរដ្ឋបញ្ជាក់ថា បន្ទាប់មកជ្រូកទាំងនោះត្រូវបានលក់ចែកចាយនៅតំបន់ផ្សារសំរោង និងទីសត្តឃាតច្រើនកន្លែងទូទាំងស្រុករមាសហែក ហើយឈ្មួញតាមបណ្តាស្រុកផ្សេងទៀតក៏មកទិញជ្រូកបន្តពីឈ្មួញឈ្មោះ ថាំង ផងដែរ។

ព័ត៌មានស្និទ្ធនឹងឈ្មួញឈ្មោះ ថាំង បានឲ្យដឹងថា ឈ្មួញម្នាក់នេះជាប្រភពចំណូលរបស់លោក ប៉ែន សុធី មេពេទ្យសត្វខេត្តស្វាយរៀង និងប្រធានមន្ទីរកសិកម្មខេត្តស្វាយរៀង ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូនដូចសព្វថ្ងៃនេះ។

ក្នុងមួយថ្ងៃៗឈ្មួញឈ្មោះ ថាំង នាំចូលជ្រូកពីស្រុកយួនជាច្រើនក្បាលតាមច្រករបៀងខ្សែដែក ស្រុករមាសហែក ព្រោះមានការបើកដៃពីសំណាក់សមត្ថកិច្ចនិងមន្រ្តីជំនាញប្រចាំច្រកនេះដែលគិតតែរឿងប្រមូលលុយ។