ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក សឿង សុជាតិ បញ្ជាក់ថា« ឈ្មោះ ជុំ សុខុន ធ្វើរបងចូលដីចិញ្ចឹមផ្លូវតែប៉ុណ្ណឹងគ្មានរឿងអីធំដុំផងស្រាប់តែប្តឹងផ្តល់គ្នាឡើងទៅតុលាការ»

ស្រុកកំចាយមារ៖ លោក សឿង សុជាតិ អភិបាលស្រុកកំចាយមារ ខេត្តព្រៃវែង បានមានប្រសាសន៍ប្រាប់សារព័ត៌មាន ដេលីខ្មែរ កាលពីល្ងាចថ្ងៃទី១៧ ខែតុលាឆ្នាំ២០២១នេះថា ចំពោះករណីដីចំណីផ្លូវទំនាស់នោះ តាមរបាយការណ៍លោកមេឃុំជាច រឿងនេះតិចតួចទេគឺ ឈ្មោះ ជុំ សុខុន បានធ្វើរបងចូលដីចិញ្ចឹមផ្លូវលើកទី៣ ជាប់លើដីឈ្មោះ ម៉េត ឈុន តែប៉ុណ្ណឹង គ្មានរឿងអីធំដុំផង ស្រាប់តែប្តឹងផ្តល់គ្នាឡើងទៅតុលាការខេត្តព្រៃវែង។
លោកអភិបាលស្រុកមានប្រសាសន៍ថា កន្លងទៅលោកមិនបានដឹងដែរ តែលោកបានមើលខាងព័ត៌មានផ្សាយលើហ្វេសប៊ុក ទើបឲ្យមេឃុំជាចធ្វើរបាយការណ៍ ជូនលោក រឿងនេះ មេឃុំជាច បានធ្វើការសម្របសម្រួល២ឬ៣ដងហើយដែរ ប៉ុន្តែខាងភាគីឈ្មោះ ជុំ សុខុន ដែលធ្វើរបងចូលចិញ្ចឹមផ្លូវមិនសុខចិត្ត សុំណុំរឿងនេះមិនបានឆ្លងកាត់សាលាស្រុកនោះទេ ដោយខាងភាគី ជុំ សុខុន ស្នើមេឃុំបញ្ជូនសុំណុំរឿងនេះទៅសាលាដំបូងខេត្តព្រៃវែងតែម្តង។


លោក សឿង សុជាតិ បានមានប្រសាសន៍ថា ឥឡូវនេះនីតិវិធីស្រុកដូចជាមិនមានអ្វីសម្របសម្រួលទេ ព្រោះសុំណុំរឿងនេះបានទៅដល់ដៃតុលាការហើយ ចំណែកលោកក៏មិនដែលស្គាល់ឈ្មោះ ជុំ សុខុន ដែរ ហើយក៏មិនដឹងថា គាត់មានបងប្អូនធ្វើការនៅរងពន្ធនាគារខេត្តព្រៃវែងនោះដែរ។
លោកអភិបាលស្រុកបញ្ជាក់ទៀតថា«រឿងនេះខ្ញុំមើលតាមរបាយការណ៍របស់លោកមេឃុំជាច លោក យូ សុង រឿងនេះដូចជាមិនធំដុំទេ ព្រោះភាគីម្ខាងឈ្មោះ (ម៉េត ឈុន )មិនចង់ឲ្យខាងឈ្មោះ ជុំ សុខុន ធ្វើរ​បងចូលមកលើចិញ្ចើមផ្លូវតែប៉ុណ្ណឹង គ្មានរឿងអីធំដុំផង ស្រាប់តែប្តឹងផ្តល់គ្នាឡើងតុលាការ។តាមពិត ខ្ញុំដូចជាមិនយល់ដែរ ហើយភាគីម្ចាងទៀតមិនអាចមកអាស្រ័យផលលើដីបានដែរ ប៉ុន្តែបើភាគី ជុំ សុខុន ដកតែរបងចេញទៅគ្មានពីណាយកដីនោះទៅធ្វើអ្វីកើតដែរ»។


នៅពេលសួរថា តើក្នុងសង្គមយើងបច្ចុប្បន្ន ការប្រើប្រាស់ទឹកលុយឬអាងអំណាយបងប្អូននៅពីក្រោយខ្នង ដើម្បីគៀបសង្កត់លើប្រជាពលរដ្ឋអ្នកទន់ខ្សោយនោះអាចទៅរួចទេ ? លោកអភិបាលស្រុកកំចាយមារ សឿង សុជាតិ បានគូរបញ្ជាក់ថា រឿងនេះជាទំនាស់ដីចំណីផ្លូវតិចតួច គួរតែស្តាប់ការសម្របសម្រួលពីអាជ្ញាធរ ត្រឹមថ្នាក់ភូមិ និងថ្នាក់ឃុំ-ស្រុកបានហើយ ដោយយើងមិនសមបញ្ជូនទៅតុលាការនោះដែរ ម្យ៉ាងទៀតរឿងនេះ ករណី ឈ្មោះ ជុំ សុខុន ទេ ដែលបានលើករបងមកគៀកដីផ្លូវតែប៉ុណ្ណោះ ។
យោងតាមរបាយការណ៍សង្ខេបរបស់ លោក យូ សុង មេឃុំជាច គោរពជូនលោក សឿង សុជាតិ អភិបា​លស្រុកកំចាយមារខេត្តព្រៃវែង កាលពីថ្ងៃទី១៦ខែតុលាឆ្នាំ២០២១នេះបានបង្ហាញថា ដីទំនាស់នោះ ដើមឡើយជាភ្លឺស្រែទេ ក្រោយមកនៅឆ្នាំ១៩៩៨ អ្នកភូមិនមានការលំបាកក្នុងការធ្វើដមណើរដឹកជញ្ជូនស្រូវនារដូវធ្វើស្រែ និងប្រមូលផលម្តងៗ បានលើកគម្រោងធ្វើផ្លូវស្បៀងអង្ករពលកម្ម តាមរយៈ ឯកឧត្តម ដោក ណារិន ពេលនោះមេភូមិ លោកបានសុំបរិច្ចាគដីស្រែពីម្ចាស់ដី ដើម្បីធ្វើផ្លូវនេះ ឈ្មោះ ម៉េត ឈុន ច្រើនជាង ឈ្មោះ ជុំ សុខុន ក្រោយមកផ្លូវនោះមិនមានទំនាស់កើតឡើងនោះទេ។
របាយការណ៍មេឃុំជាចដដែលបញ្ជាក់ថា លើកទី១ រហូតដល់ឆ្នាំ២០១៩ ឈ្មោះ ជុំ សុខុន បានធ្វើរបងត្រឹម​មាត់ប្រឡាយខាងក្រោម គឺឈ្មោះ ម៉េត ឈុន មិនមានការតវ៉ាទេ ។លើកទី២ នៅឆ្នាំ២០២១ ឈ្មោះ ជុំ សុខុន បានរើរបងពីមាត់ប្រឡាយមកធ្វើនៅពោះប្រឡាយម្តងទៀតក៏មិនមានការតវ៉ាពី លោក ម៉េត ឈុន ដែរ។
ប៉ុន្តែលើកទី៣នៅខែ៥ឆ្នាំ២០២១ លោក ជុំ សុខុន បានរើរបងម្តងទៀត ពីពោះប្រឡាយមកធ្វើនៅលើ​ចិញ្ចើញផ្លូវ ពេលនោះលោក ម៉េត ឈុន បានជំទាស់ឲ្យរើរបងទៅពោះប្រឡាយវិញ ពីព្រោះចិញ្ចើមផ្លូវនេះជាដីរបស់ឈ្មោះ ម៉េត ឈុនពីដើម ហើយឈ្មោះ ម៉េត ឈុន ទាមទារនេះ ដើម្បីទុកផ្លូវឲ្យទូលាយ កាលណាធ្វើរបងឡើងមកលើចិញ្ចើមផ្លូវបែបនេះធ្វើឲ្យផ្លូវចង្អៀត។
លោក យូ សុង មេឃុំជាច និងអ្នកស្រី លឹម ឆៃយ៉ាត មេភូមិដូនដោកបានលើកឡើងប្រហាក់ប្រហែកគ្នាថា ករណីនេះកើតមានដោយសារតែរឿងដីធ្វើរបងនៅខាងលេចភូមិដូនដោយ ត្រង់ម្តុំទំបន់កោះក្រវិល ខាងលិចភូមិ បញ្ហាត្រង់ថា«លោក ម៉េត ឈុន បានសម្បទានដីរបស់គាត់ជាចំណីផ្លូវប្រមាណ៥ មែត្រហើយ ជាប់ដីព្រំចាស់ជាមួយលោក ជុំ សុខុន ដើម្បីសម្រួលដល់ប្រជាពលរដ្ឋបានប្រើប្រាស់ និងធ្វើដំណើរឆ្លងកាត់ជាច្រើនភូមិ។
លោកមេឃុំជាចបានបន្ថែមថា លោក ម៉េត ឈុន បានសម្បទានដីធំជាងខាងភាគី ខុន ផល្លា ធ្វើផ្លូវសម្រាប់ប្រជាពលរដ្ឋ ដើម្បីប្រើប្រាស់ទូទៅ តែដោយ សារ ខុន ផល្លា ធ្វើរបងដល់ផ្លូវគេសម្បទាននោះ ទើបកើតជាជម្លោះប្តឹងមកសាលាឃុំតែម្តង។
កាលពីថ្ងៃទី៩ខែមិថុនាឆ្នាំ២០២១ លោក ជុំ សុខុន និងប្រពន្ធ ឈ្មោះ ម៉ិត ផល្លា បានដាក់ពាក្យបណ្តឹងទៅសាលាឃុំជាច ប្តឹងលោក ម៉េត ឈុន អាយុ៥០ឆ្នាំ ប្រពន្ធឈ្មោះ គង់ ណុន អាយុ៥០ឆ្នាំនិងកូនឈ្មោះ ឈុន ជាថា ពីបទ«គំរាមរារាំងនិងបំផ្លាញកម្មសិទ្ធិឯកជន» និងទារសងជំងឺចិត្តចំនួន ៦លាន​រៀល​គត់។


ប្រជាពលរដ្ឋនៅភូមិដូនដោកបាននិយាយថា« លោក ជុំ សុខុន និងប្រពន្ធ អាងខ្នងប្អូនជានាយរងពន្ធនាគារខេត្តព្រៃវែង ទើប ជុំ សុខុន និងប្រពន្ធ ហ៊ានប្តឹង លោក ម៉េត ឈុន អ្នកភូមិនជាមួយគ្នាទៅតុលាការ ហើយមិនស្តាប់ការដោះស្រាយឬសម្របសម្រួលពីអាជ្ញាធរ ដែលជាម្តាយឪពុកនោះទេ។
ក្រុមប្រជាពលរដ្ឋខាងលើលើកឡើងថា«បើខ្លួនឯងទំពានដីគេ!គេមិនទាន់ទាំងប្តឹងផង តែមានពលរដ្ឋខ្លះប្តឹងដែរ រឿងដើរកាងបោះបង្គោលព្រំលើដីគេដូចជានៅដីព្រៃ ជាប់ត្រពាំងវាល ខាងត្បូងភូមិដូនដោក ឬនៅតាមមាត់ស្ទឹងម្តុំទួលផ្តំ នៅបឹងទួលល្ងោជាដើម តែបើសិនភាគីម្ចាស់គេប្តឹងវិញ តើ លោក ជុំ សុខុន នឹងទទួលទោសតាមច្បាប់ជាមិនខាន ដើម្បីកុំឲ្យបុគ្គលនេះ ធ្វើអ្វីៗតាមអំពើរចិត្តទៀត។
សូមបញ្ជាក់ថា កន្លងទៅថ្មីៗនេះ ប្រជាពលរដ្ឋជាច្រើនទៀតនៅភូមិដូនដោក និងនៅភូមិរហាល ភូមិកោះខ្ជាយ ក្នុងឃុំជាច បាននិយាយថា ភាគច្រើនពួកគាត់មិនគាំទ្រ មិនពេញចិត្តនិងទង្វើ លោក ជុំ សុខុន នោះទេ គឺចូលចិត្តបំពានលើដីកម្មសិទ្ធិអ្នកដទែ នៅខាងត្បូងត្រពាំងវាលនិងលើបឹងល្ងរ ពោលកន្លងមក ធ្លាប់យកដើមអាកាស្យាទៅដាំលើដីប្រជាពលរដ្ឋមួយចំនួន រួចធ្វើរបងលើដីកម្មសិទ្ធិអ្នកដទៃ ជាពិសេសព្រំដីគេ រហូតដល់មានពាក្យបណ្តឹងពីពលរដ្ឋមួយចំនួនប្តឹងបុគ្គលនេះទៅសាលាឃុំ ជាច ទៀតផង។