ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ពេល​ផឹក​ឆ្ងល់​ថា ចម្លែកៗ… ស្រាប់តែពិនិត្យ​មើល​ភ្ញាក់​ព្រើត

លោក ​George Toubbeh​ ជនជាតិ​អា​មេ​រិ​ក​រស់នៅ​ក្រុង​ហ្វោ​ន​ថោ​ន វ៉​ល​លី រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា ឈឺពោះ​ខ្លាំង​កាលពី​ខែសីហា ២០១៥ ក្រោយ​ពី​ផឹកស្រា​បៀរ​មួយ​ប្រភេទ​ទិញ​នៅ​ផ្សារ​ទំនើប​ «Ralphs» ។ លោក​ Toubbeh ​បាន​ប្តឹង​ក្រុមហ៊ុនផលិតស្រាបៀរ និងម្ចាស់​សាខា​ផ្សារ​ទំនើប​ Ralphs ។

នៅ​ក្នុង​រឿង​ក្តី​បញ្ជាក់​ថា លោក​ហ្វោ​ន​ថោ​ន វ៉​ល​លី មាន​អារម្មណ៍​ថា​ ស្រា​បៀរ​មាន​រសជាតិ​ចម្លែក ហើយ​បន្តិច​មក​ចាប់ផ្តើម​ឈឺពោះ និង​ក្អួតចង្អោរ ។ កូនស្រី​របស់​លោក​ត្រួតពិនិត្យ​ក្នុង​កំប៉ុង​ស្រា​បៀរ​ប្រទះ​ឃើញ​មាន​តុកកែ២​ក្បាល ។ តុកកែដែល​ប្រទះ​ឃើញ​នោះ​មិន​ទាន់​ស្អុយរលួយ​ទេ ។

ក្រុមហ៊ុនផលិតស្រាបៀរ​នោះ​បាន​តបត​ថា ក្រុមហ៊ុន​ប្រកាន់​យក​សុវត្ថិភាព​ជា​ចម្បង និង​ភាព​ស្មោះត្រង់​ក្នុង​ការ​នាំ​ចេញ​ផលិតផល​ដោយ​ឈរ​លើ​មូលដ្ឋាន​គ្រឹះ ។ បញ្ហា​នោះ​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើ​ប​អង្កេត​យ៉ាង​ដិត​ដល់ និង​មាន​ទំនុកចិត្ត​ថា ​វា​មិនមែន​ជា​ការពិត​ទេ ។

បុរស​នោះ​បន្ត​ទៀត​ថា នៅ​ពេល​កើតហេតុ​លោក​ត្រូវ​បាន​នាំ​ទៅ​បន្ទប់​ស​ង្គ្រោះ​បន្ទាន់​ក្នុង​មន្ទីរពេទ្យ ​«Fountain Valley Regional» ហើយ​បាន​ទទួល​ការពិគ្រោះ​ថា មាន​លក្ខណៈ​ខុស​ប្រក្រតី​ក្នុង​ក្រពះ និង​ពោះវៀន ។

ក្រៅពី​នេះ​ត្រូវ​ប្រឈម​មុខ​នឹង​ភាព​តានតឹង និង​ផ្អាក​ការងារ​ជា​ច្រើន​ស​ប្តា​ហ៍ ។ រឿង​ក្តី​កើតឡើង​នៅ​ក្នុង​ឆ្នាំ​២០១៥ ប៉ុន្តែ​ទើបតែ​បង្ហើប​ឱ្យ​ដឹង​ថា គេ​ត្រូវការ​ប្រាក់​សំណង​ទូទៅ​ទាំង​ថ្លៃ​ព្យាបាល និង​ថ្លៃ​មេធាវី ។

បច្ចុប្បន្ន​ក្រុម​មេធាវី​របស់​លោក​ Toubbeh បាន​ត្រួតពិនិត្យ​កំប៉ុង​ស្រា​បៀរ និង​ប្រគល់​តុកកែដល់​ក្រុម​ពេទ្យសត្វ​ត្រួតពិនិត្យ​រួចរាល់​ហើយ ៕