ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក​ឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន បាននាំមកនូវអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់​ប្រជាពលរដ្ឋនិង​រៀបចំពិធី​​ជួបសំណេះសំណាល សួរសុខទុក្ខជាមួយមន្រ្តីគណះបក្សប្រជាជន ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម

កំពង់ចាម៖ លោក​​ឧកញ៉ា ឡូវ ហ៉ឹង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅ​ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ​ បាននាំមកនូវអំណោយរបស់​​សម្តេចតេជោ និង សម្តេចគតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដេម្បីជួបសំណេះសំណាលនិងសួរសុខទុក្ខជាមួយមន្រ្តីគណះបក្សប្រជាជន ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

លោកឧកញ៉ា បានថ្លែងថា ថ្ងៃនេះក្នុងនាមសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត យើងខ្ញុំសូម រំលឹកថា ក្នុងនាម​យើងជាអ្នក​បម្រើ​ប្រជាពរដ្ឋយើងត្រូវព្យាយាមដោះស្រាយបញ្ហានៅមូល​ដ្ឋាន​ដែល​បាន​កើត​ឡើង ហើយ​​បើសិន​ជាប្រជាជន​យើង​ជួប​បញ្ហាផ្ទាល់​​ ដូចជាករណីវិវាទរវាងប្រជាពលរដ្ឋនិងប្រជាពលរដ្ឋ តួនាទីមេភូមិន មេឃុំ ​​​ត្រូវតែដោះស្រាយ​ជូនពួកគាត់ ដោយឈលើ​មូលដ្ឋាន​ឈ្នះៗ ទាំងអស់គ្នា ដើម្បីសេចក្តីសុខរបស់​ប្រជាពលរដ្ឋយើងទាំងអស់គ្នា។

លើសពីនេះលោកឧកញ៉ា ឡូវ ហ៊ឹង បាន​មានប្រសាសន៍នាំយក​នូវ​​ការ​ផ្តាំផ្ញើ​ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន​ ជូន​​ប្រជាពលរដ្ ឋ​​សូមចូលទាំងអស់​ការពារសមិទ្ធផល​របស់​គណបក្សប្រជាជនកម្ពុជា​ ហើយយើងរួម​គ្នាទៅបោះឆ្នោតឲ្យ​បាន​គ្រប់ៗគ្នា ដើម្បីសេចក្តីសុខ និងសន្តិភាពជាមួយ​​គណបក្សប្រជាជនកម្ពុជា​​ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ហើយ​​ត្រូវប្រឆាំងជនទំាងឡាយណាដែលមានបំណងបំផ្លាញសុខ សន្តិភាពរបស់​កម្ពុជាយើងទៀតផងដែរ។​់​