ភ្នំពេញ៖ មន្ត្រី ក.ប.ប. បានបន្តចុះត្រួតពិនិត្យអនុលោមភាពនៃស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន ១១ ដែលស្ថិតក្នុងខេត្តព្រៃវែង និងខេត្តរតនគិរី នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ ការចុះត្រួតពិនិត្យនេះ គឺសំដៅទប់ស្កាត់ឱ្យបាននូវការប្រកបអាជីវកម្មមិនសុចរិតតាមបណ្ដាស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈ។
ក្រោយពីបានត្រួតពិនិត្យ មន្ត្រីជំនាញក៏បានរកឃើញភាពមិនអនុលោមលើដេប៉ូប្រេងឥន្ធនៈចំនួន ២។ ក្រោយពីបានរកឃើញដូចនេះ មន្ត្រីក.ប.ប. បានធ្វើការពិន័យអន្តរការណ៍ និងណែនាំដល់ម្ចាស់ដេប៉ូឱ្យបញ្ឈប់ការប្រកបអាជីវក្មមិនសុចរិត៕