មនុស្សចំនួន ៤២នាក់បានបាត់បង់ជីវិត និងមនុស្សចំនួន២១នាក់ផ្សេងទៀតបានរងរបួស ក្នុងគ្រោះមហន្តរាយទឹកជំនន់ នៅខេត្ត Papua ភាគខាងកើតនៃប្រទេសឥណ្ឌូនេស៊ី ។
មន្ត្រីទីភ្នាក់ងារទប់ស្កាត់គ្រោះមហន្តរាយឥណ្ឌូនេស៊ី បានអោយដឹងថា ភ្លៀងជាច្រើនមេ បានបង្អុរធ្លាក់ឥតឈប់ឈរចាប់តាំងពីថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០១៩នេះ ដែលបណ្តាល អោយលិចលង់តំបន់មួយចំនួនក្នុងខេត្តនេះ ។
មន្ត្រីដដែលបានបន្តថា ប្រជាពលរដ្ឋប្រមានជាង១២០គ្រួសារ ត្រូវបានជម្លៀសទៅកាន់ ជំរំបណ្តោះអាសន្នរបស់រដ្ឋាភិបាល ខណៈដែលលំនៅឋានរបស់ពួកគេ ត្រូវបានបំផ្លិចបំផ្លាញ ដោយទឹកជំនន់ ៕