រដ្ឋមន្ត្រីការពារជាតិប្រទេសកាណាដា លោក Harjit Sajjan នឹងបើកធ្វើសន្និសិទកាសែតមួយនៅថ្ងៃចន្ទ ទី១៨ ខែមីនានេះ ស្តីអំពីការបញ្ជូនកងកម្លាំងយោធាចំនួន២០០នាក់ ទៅបំពេញបេសកកម្មនៅប្រទេសអ៊ុយក្រែន ។
តាមគម្រោង កងកម្លាំងយោធាកាណាដាទាំង២០០នាក់ នឹងចូលរួមធ្វើការហាត់សមជាមួយកងកម្លាំងយោធារបស់ប្រទេសអ៊ុយក្រែន និងប្រទេសផ្សេងទៀតនៅលើទឹកដីអ៊ុយក្រែន ខណៈដែលអ៊ុយក្រែនមានភាពតានតឹងជាមួយរុស្ស៊ី ។
លោក Harjit Sajjan បានឲ្យដឹងថា កងទ័ពកាណាដា នឹងចូលរួមហាត់សមជាមួយកងកម្លាំងយោធាប្រមាណជាង១០០០០នាក់របស់ប្រទេសអ៊ុយក្រែន ក្នុងគោលដៅពង្រឹងប្រព័ន្ធការពារជាតិរបស់ប្រទេសជាសមាជិកអង្គការណាតូមួយនេះ ៕