យើងតាមការចេញផ្សាយលើគេហទំព័ររបស់កាសែត ខេមបូឌា ដេលី នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា លោក Bernard Krisher បានទទួលមរណភាពតាំងពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ម្លេះ ប៉ុន្តែក្រុមគ្រួសារទើបតែប្រកាសឲ្យដឹងជាសាធារណៈ។
យោងតាមការផ្សាយដដែលនេះ បានឲ្យដឹងទៀតថា សពលោក Bernard Krisher ត្រូវក្រុមគ្រួសារបញ្ចុះនៅឯទីស្មសានមួយ នាបុរីញូវយ៉ក សហរដ្ឋអាមេិរក។
យោងតាមជីវប្រវត្តិសង្ខេប បានឲ្យដឹងទៀតថា ក្រៅពីបង្កើតកាសែត ខេមបូឌា ដេលី កាលពីឆ្នាំ១៩៩៣, លោក Bernard Krisher ក៏ជាស្ថានិកបង្កើតមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម នៅក្នុងរាជធានីភ្នំពេញ និងជាស្ថាបនិកអង្គការក្រៅរដ្ឋាភិបាល ដែលបានចូលរួមកសាងសាលារៀននៅតាមជនបទដាច់ស្រយាល ក្នុងប្រទេសកម្ពុជា បានចំនួន៥៦០ខ្នងផងដែរ៕