ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នឹងទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយ ពីសាកលវិទ្យាល័យវិទ្យាល័យគ្រើក (Krirk University) នៃព្រះរាជាណាចក្រថៃ។
យោងតាមមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងថា លោកបណ្ឌិត ក្រាសែ ឆាណាវង់សែ (Krasae Chanawongse) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យគ្រើក នឹងអញ្ជើញប្រគល់សញ្ញាប័ត្របណ្ឌិតកិត្តិយសនេះ ជូនសម្តេចតេជោ ហ៊ុន សែន ដោយផ្ទាល់តែម្តង នៅក្នុងពិធីផ្លូវការ រៀបចំនៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ដោយមានការចូលរួមពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ។
សូមរំឭកថា តាមរយៈការលះបង់កម្លាំងកាយចិត្ត និងស្នាដៃបម្រើជាតិ មាតុភូមិ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទទួលសញ្ញាប័ត្រកិត្តិយសជាច្រើនជាបន្តបន្ទាប់ពីបណ្តាសាកលវិទ្យាល័យល្បីៗនៅលើពិភពលោក៕