ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាល់កុលក្លែងក្លាយ(មេតាណុល)ប្រមាណ ៣៥៨ លីត្រ និងទំនិញហូបចុក ប្រើប្រាស់មិនមានអនុលោមភាព ប្រមាណ ៣៩៣ គីឡូក្រាម ត្រូវបានមន្ត្រីជំនាញ ក.ប.ប. ដកហូត

ភ្នំពេញ៖ ក្នុងគោលដៅធានាសុខុមាលភាពជូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ និងបង្រ្កាបការក្លែងបន្លំនៃផលិតផលប្រើប្រាស់នានា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ មន្ត្រីជំនាញ ក.ប.ប. ប្រចាំខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ ខេត្តកំពត ខេត្តបាត់ដំបង ខេត្តព្រះ​សីហវនុ និងរាជធានីភ្នំពេញ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានបន្តប្រតិបត្តិការចុះឃ្លាំពិនិត្យទីផ្សារ និងផ្ទះលក់ទំនិញនានា។

យោងតាមលទ្ធផលត្រួតពិនិត្យជាក់ស្តែង មន្ត្រីជំនាញបានរកឃើញ និងដកហូត អាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៣៥៨ លីត្រ ពីផ្សារសហគ​មន៍ ស្ថិតក្នុងក្រុងប៉ោយប៉ែត រួមទាំងទំនិញចម្រុះខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ៣៩៣ គីឡូក្រាម ពីក្រុងកំពត បាត់ដំបង ព្រះសីហនុ និងរាជធានីភ្នំពេញយកមករក្សាទុកនៅស្នាក់ការសាខា ដើម្បីចាត់វិធានការតាមនីតិវិធីនាពេលក្រោយ។