ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ អនុញ្ញាតអោយ រដ្ឋលេខាធិការ​ សាម៉ន បណ្ឌិត្យ និង សហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នឹងទទួល​បាន​​នូវ​​ឱវាទល្អៗ ​​​ក្នុងនាម​យុវជនជំនាន់​ក្រោយ​​

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ អនុញ្ញាតអោយ រដ្ឋលេខាធិការ​ក្រសួងព័ត៌មាន​ សាម៉ន បណ្ឌិត្យ និង សហការី នៅ​ព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១ មាន​ឱកាស​​ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង ហើយ​ជំនួបនេះ ទទួលបាន​​​​​នូវឱវាទល្អៗពីថ្នាក់ដឹកនាំ ក្នុងនាម​យុវជន​និងជាទំពាំងស្នងឬស្សី​ សម្រាប់ប្រទេស​​​​​ជាតិ​។​​​

រដ្ឋលេខាធិការក្រសួងព័ត៌មាន សាម៉ន បណ្ឌិត្យ បាន​បញ្ជាក់ប្រាប់សារព័ត៌មាន​ ដេលីខ្មែរ​ថា «ថ្ងៃនេះយើងខ្ញុំក្នុងនាមយុវជន​ជំនាន់ក្រោយ​​បានដឹកនាំ សហការី ជាយុវជន​ ជួប​ថ្នាក់ដឹកនាំ គឺមានតម្លៃធំណាស់ ដោយ​​បាន​ទទួល​នូវ​​អនុសាសន៍ល្អៗពីថ្នាក់ដឹកនាំស្ថាប័ន​ដែល​យើង​​ខ្ញុំ​​កំពុងតែបម្រើ​ការងារ ជាពិសេស ឯកឧត្តម​ រដ្ឋមន្រ្តី​បាន​ ណែនាំដំប៉ូន្មានល្អៗ ដើម្បីជាត្រីវិស័យ​ តម្រង់ទិសដៅការងារបន្តទៀត​​ ក្នុងនាម​ជាយុវជន​ជំនាន់ក្រោយ​ ត្រូវខិតខំរៀន​សូត្រពីរៀមច្បងជំនាន់​មុន និង​អ្នក​នៅជុំវិញខ្លួន​ ដើម្បីជាបទពិសោធន៍​មួយ​សម្រាប់​អភិវឌ្ឍន៍ខ្លួន​​ទៅថ្ងៃអនាគត»។

លើសពីនេះ រដ្ឋលេខាធិការខាងលើ​​បន្ថែមថា រៀង​សំខាន់ថ្ងៃនេះ​គឺ ​​សុំអនុសាសន៍ពីថ្នាក់ដឹកនាំជើងចាស់ សម្រាប់អភិវឌ្ឍន៍​ការងារ​​ គ្នុងនាម​យុវជន​ ដែលជាស្នូល​របស់​បក្ស និងជាភ្នែកច្រមុះរបស់រាជរដ្ឋាភិបាល​​ ដើម្បីគាំទ្រគោលនយោបាយ​របស់​បក្ស​ ឲ្យ​កាន់តែ​​ខ្លាំងក្លាទៅមុខទៀត ហើយ​ដូច្នោះ​នេះជាការ​ចង្អុលបង្ហាញមួយ​​ ឲ្យពួកយើងបន្ត​ខិតខំប្រឹងប្រែង ​​ការងារ ​​​ក្នុងនាមជាអ្នក​បន្តវេន្ត ត្រូវ​​រូបរួម​គ្នា​​ សាមគ្គីគ្នា បម្រើសង្គម​ជាតិ​និង​ប្រជាជន​​​។